១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រ័យត្រិង្ស” ដូចខាងក្រោម៖
-ពាក្យ “ត្រ័យត្រិង្ស” (អានថា -ត្រឹង) ( ន. ) (សំ. ; ត្រយស្ដ្រឹសត៑; បា. តេត្តឹស ប. សំ. “សាមសិបបី”; ជាពាក្យប្រាប់ចំនួនទេវតា ៣៣ អង្គ ជាបរិវារនៃព្រះឥន្ទ្រ) ខ្មែរយើងប្រើពាក្យនេះជាឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ២ : ឋានត្រ័យត្រិង្ស ឬ ត្រៃត្រិង្ស (ម. ព. តាវត្តិង្ស) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ