១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចៃ” ដូចខាងក្រោម៖
-ពាក្យ “ចៃ” (ន.) សត្វល្អិតអាស្រ័យនៅនឹងកាយមនុស្ស ឬសត្វតិរច្ឆាន បរិភោគឈាមជាអាហារ ។
-ពាក្យ “ចៃ” (ន.) ចិត្ត : គាប់ចៃ គឺគាប់ចិត្ត, ពេញចិត្ត (ស. ខ្ចប់ចៃ អ.ថ. ខបចៃ), ចុនចៃ (ស. ចនចៃ អ.ថ. ចុនចៃ) គឺទាល់ចិត្ត ទាល់គំនិត មិនសូវប្រើ, មានប្រើតែក្នុងកាព្យខ្លះ) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)