20231205_095431

ហេតុអ្វីក្តារចុច (Keyboard) កុំព្យូទ័រមិនតម្រៀបអក្សរតាមលំដាប់លំដោយ ABCDEF?

+សំណួរទី៧៤ :

ហេតុអ្វីក្តារចុច (Keyboard) កុំព្យូទ័រមិនតម្រៀបអក្សរតាមលំដាប់លំដោយ ABCDEF?

-ចម្លើយទី៧៤ :

តើអ្នកដែលធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអក្សរនៅលើក្ដារចុចលើកុំព្យូទ័រ (Keyboard) មិនត្រូវបានតម្រៀបតាមលំដាប់លំដោយ ABCDEF ប៉ុន្តែបែរជាតម្រៀបជាលំដាប់ QWERTY ទៅវិញ?

ដើម្បីឆ្លើយតបនឹងសំណួរនេះ អ្នកត្រូវបកក្រោយត្រឡប់ទៅដល់សម័យអង្គលីលេខក្នុងទសវត្សរ៍ឆ្នាំ១៨៦០ ពីព្រោះថា ក្ដារចុចរបស់កុំព្យូទ័រ (Computer keyboard) គឺធ្វើឡើងតាមទាំងស្រុងក្តារចុចរបស់ ម៉ាស៊ីន អង្គលីលេខ (typewriter keyboard)។ អ៊ីចឹងយើងសួរបន្តទៀតថា ចុះហេតុអ្វីបានជាក្តារចុចអង្គលីលេខមិនតម្រៀបតាមលំដាប់លំដោយដែរ?  

នៅពេលដែលបង្កើតដំបូង ព្យពា្ជនៈនិងស្រៈទាំងអស់របស់ម៉ាស៊ីនអង្គលីលេខ ត្រូវបានតម្រៀបជាលំដាប់លំដោយ ABCDEF ប៉ុន្តែដោយសារតែមនុស្សវាយក្តារចុចអក្សរលឿនជាងល្បឿនម៉ាស៊ីនខ្លួនវាដំណើរការ នោះវាបណ្តាលឱ្យអក្សរដែលវាយចេញមកជាន់លើគ្នាឥតសណ្តាប់ធ្នាប់។ ដូច្នេះហើយបានជាគេប្តូរការតម្រៀបតាមលំដាប់លំដោយនេះឱ្យទៅជារញ៉េរញ៉ែ ក្នុងគោលបំណងបន្ថយល្បឿននៃការវាយអក្សរក្នុងអង្គលីលេខ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវចំណេះដឹងសកលភាគ១ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា