១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចោរ” ដូចខាងក្រោម៖
-ពាក្យ “ចោរ” (អានថា ចោ) (ន.) (បា. សំ. ចៅរ) ជនអ្នកលួចគេ, ល្មួច : ចោរឆក់ ចោរអ្នកឆក់ទ្រព្យគេ ។ ចោរប្លន់ ចោរអ្នកប្លន់គេ ។ ចោរព្រៃ ចោរដែលក្នុងវេលាថ្ងៃពួននៅតែក្នុងព្រៃ វេលាយប់ចេញលួច ឬប្លន់គេ (ច្រើនតែចោរប្លន់) : ចោរព្រៃមានចោរស្រុកជារនុក ជាអ្នកឱ្យការណ៍ ទើបអាចលួចឬប្លន់អ្នកស្រុកបាន, ដូចមនុស្សកាច ឬមនុស្សខូចដែរ បើគ្មានគ្នីគ្នាចូលដៃ សមគំនិតកាន់ជើងទេ ក៏កាចខូចពុំកើតឡើយ ។
-ពាក្យ “ចោរ” (គុ.) ស្ត្រីដែលខូចលួចក្បត់ចិត្តប្ដីឬជាចោរលួចទ្រព្យគេ ហៅថា ចោរី ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)