១. ព្យញ្ជនៈ “ត”
“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រោស” ដូចខាងក្រោម៖
-ពាក្យ “ត្រោស” ( គុ. ) ដែលកំពុងពេញទំហំពេញកម្លាំង ឬដែលកំពុងឡើង-ក ទ្រើសឃ្នងអង់អាច (និយាយបានតែក្របី, ស្វា, ឆ្មាឈ្មោល) : ក្របីត្រោស, ស្វាត្រោស, ឆ្មាត្រោស ។ ព. ប្រ. (មនុស្សពេញជំទង់, ពេញកំលោះ) ដែលកំពុងពេញពាលត្រអាលតាមចិត្ត មិនកោតខ្លាចមាតាបិតា : មិនប្រដៅកូនពីតូច បណ្ដោយទុកទាល់តែត្រោសប្រដៅមិនកើត ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ