១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចាំ” ដូចខាងក្រោម៖
-ពាក្យ “ចាំ” (កិ.) មិនភ្លេច, កត់ជាប់នៅក្នុងស្មារតី ឬក្នុងការនឹកឃើញបានមិនភ្លេចភ្លាំង : ចាំធម៌, ចាំច្បាប់, ចាំមេរៀន ។ រង់ឬបង្អង់ នៅមិនទៅណា : ចាំខ្ញុំផង កុំអាលទៅ ។ នៅមើលថែរក្សា : ចាំផ្ទះ, ចាំចម្ការ ។ មានចិត្តប្រតិព័ទ្ធកួចកាន់ជានិច្ច : ចាំចិត្ត (ចំពោះតែការស្នេហាមួយយ៉ាងប៉ុណ្ណោះ) ។ ចាំជើង ដើរឬហូរ, បោលមិនល្អៀងឃ្លៀងឃ្លាតអំពីការបង្ហាត់ : គោដើរចាំជើង, សេះលុនចាំជើង (អ្នកស្រុកខ្លះមិនប្រើ ចាំជើង នេះ ចំពោះសត្វដែលឡើងពាក់លើគ្នា ដោយមេថុនសេវនកិច្ចថា គោចាំជើង, សេះចាំជើង) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
