ទ្វីបទាំង៧

ទ្វីបទាំង៧ នៅលើពិភពលោក

ទ្វីបគឺជាដែនដីធំៗ ដែលចែកទីតាំងភូមិសាស្ត្រដល់មនុស្សរស់នៅ។ ទ្វីបត្រូវបានការដាក់ឈ្មោះ និងចែកជា៧ដូចខាងក្រោមនេះ។

image 1 1

1-ទ្វីបអាស៊ី (ASIA)

image 1 2

មានផ្ទៃដី 44,579,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 48ប្រទេស។ ពាក្យ​នេះ​ប្រើប្រាស់​ដោយ​ក្រិ​ក Ἀσία សម្រាប់​ហៅ​ទៅកាន់​ប្រទេស​នៅ​ខាងកើត​សមុទ្រ Aegean ក្បែរ​ដែនដី Anatolia សព្វថ្ងៃប្រទេស​តួ​គី និង​តំបន់​អាស៊ី​កណ្តាល​មួយចំនួន​។ ដោយ​បែង​ចែក​ជា​តំបន់​ភូមិសាស្ត្រ​ជា​ច្រើន​ដូច​ជា​ តំបន់​អាស៊ី​បូព៌ា​, អាស៊ី​ខាង​ត្បូង​, អាស៊ី​អាគ្នេយ៍ និង​ តំបន់​មជ្ឈិម​បូព៌ា។

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាស៊ី (ASIA)

2-ទ្វីបអឺរ៉ុប (EUROPE)

image 1

មានផ្ទៃដី 10,180,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥១ប្រទេស។ ពាក្យ​នេះ​ក្លាយ​មកពី​ពាក្យ “Europa” ។ Europa គឺជា​ឈ្មោះ​របស់​នារី​ម្នាក់ ដែលជា​កូនស្រី​របស់​ស្តេច Agenor ឬ Phoenix ដែលមាន​វត្តមាន​ក្នុង​រឿងនិទាន​របស់​ប្រទេស​ក្រិ​ក​បុរាណ​។ មតិ​មួយទៀត​ដោយ​លោក Ernest Klein បាន​និយាយថា Europe អាច​កើត​មកពី​ពាក្យ Ereb ប្រើប្រាស់​ដោយ​ក្រុម​ប្រទេស Sumerian (​សព្វថ្ងៃ​អ៊ីរ៉ាក់​) ក្នុង​ការហៅ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអឺរ៉ុប​។ Ereb មានន័យថា “​ភាព​ងងឹត​” ឬ “​ភាព​ធ្លាក់ចុះ​” ។ នេះ​អាច​សំដៅ​បាន​ថា ប្រទេស​ក្នុង​តំបន់ Sumerian ធ្លាប់មាន​ប្រវត្តិ​ជូ​ជ​ត់​ជាមួយ​ប្រទេស​ខ្លះ​ក្នុង​ទ្វីបអឺរ៉ុប​។ មួយវិញទៀត Ereb ក៏​អាច​មានន័យ​សាមញ្ញ​ថា “​ដី​ខាងលិច​” ។

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអឺរ៉ុប (EUROPE)

3-ទ្វីបអាមេរិកខាងជើង (NORTH AMERICA)

image 2

មានផ្ទៃដី 24,709,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 23ប្រទេសដោយ​មាន​ប្រទេស​ ៣​ធំៗ​គឺ ប្រទេស​កាណាដា​, សហរដ្ឋអាមេរិក​ និង​ ប្រទេស​ម៉ិកស៊ីកូ​។

ពាក្យ​នេះ​គ្រប់​ដណ្តប់​ទាំង​អាមេរិក​ខាងជើង និង​ខាងត្បូង​។ អ្នកធ្វើ​ផែនទី​បុរាណ​របស់​អ៊ឺរ៉ុប បានដាក់​ឈ្មោះ​មួយ​នេះ​ក្នុងការ​ឲ្យ​កិត្តិយស​ទៅកាន់​លោក Amerigo Vespucci ដែលជា​អ្នក​នាវាចរ​ដ៏​ល្បី​ជនជាតិ​អ៊ីតាលី​ម្នាក់​។ លោក​មិនមែនជា​អ្នកធ្វើដំណើរ​ទៅកាន់​ទ្វីបអាមេរិក​ដំបូង​នោះទេ តែ​គាត់​បាន​សន្ម​ត់​ជា​លើកដំបូង​ថា ដែនដី​មួយ​នេះ ជា​ទ្វីប​មួយ​ដែល​ធំ​ហើយ​ថ្មី សម្រាប់​ប្រទេស​មហាអំណាច​ក្នុង​ទ្វីបអឺរ៉ុប​កាលពី​ពេលនោះ​។

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាមេរិកខាងជើង (NORTH AMERICA)

4-ទ្វីបអាមេរិកខាងត្បូង (SOUTH AMERICA)

image 3

មានផ្ទៃដី 17,840,000 គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 12ប្រទេស។ (ប្រវត្តិដូចអាមេរិកខាងជើង)

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាមេរិកខាងត្បូង (SOUTH AMERICA)

5-ទ្វីបអាហ្រ្វិក (AFRICA)

image 4

មានផ្ទៃដី 30,370,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 54ប្រទេស ដែលជាចំនួនច្រើនជាងគេ។ ឈ្មោះ​មួយ​នេះ​មាន​ដើមកំណើត​មកពី​អាណាចក្រ​រ៉ូ​មាំ​ង (​សព្វថ្ងៃ​អ៊ីតាលី​) ក្នុង​ការហៅ​ទៅកាន់​ប្រទេស​ទុយ​ណេ​ស៊ី​ដែលមាន​ទីតាំងនៅ​ខាងត្បូង​អាណាចក្រ​មួយ​នេះ​។ ​ប្រជាជន​រ៉ូ​មាំ​ង​តែង​ហៅ​តំបន់​នៅ​ខាងត្បូង​ដែនដី​របស់ខ្លួន​នោះ​ថា “Africa Terra” ឬ “Land of the Afri” ជា​ភាសា​ខ្មែរ​មានន័យថា “​ដែនដី​នៃ​អា​ហ្វ្រី​”​។ បច្ចុប្បន្នតំបន់​នេះ​មាន​ក្លាយទៅជា​ប្រទេស​ទុយ​ណេ​ស៊ី មាន​ទីតាំងនៅ​ខាងជើង​នៃ​ទ្វីប​អា​ហ្វ្រី​ក និង​នៅ​ខាងត្បូង​ប្រទេស​អ៊ីតាលី​។ ពាក្យ​ថា “Afri” អាចមាន​ដើមកំណើត​នៅ​ប្រទេស​ក្រិ​ក​ពីមុន​មកទៀត​។ បន្ទាប់មក ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ទូទាំង​ទ្វីបអាហ្វ្រិក ដោយសារ​ឥទ្ធិពល​ប្រជាជន​អឺរ៉ុប​។

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាហ្រ្វិក (AFRICA)

6-ទ្វីបអូសេអានី ឬ អូស្រ្តាលី (AUSTRALIA)

image 5

មានផ្ទៃដី 8,600,000គីឡូម៉ែត្រការ៉េ និងមាន​ប្រទេស​ចំនួន ១៤​ប្រទេស​ ដោយ​ក្នុង​នោះ​ប្រទេស​ធំ​ៗ ដែល​គេ​ស្គាល់​ច្រើន​គឺ ប្រទេស​អូស្ត្រាលី និង​ ប្រទេស​នូវែលហ្សេឡង់​។ Oceania ក្លាយ​មកពី​ពាក្យ​ថា Ocean ឬ មហាសមុទ្រ​ធំ​។ មួយវិញទៀត វា​មានកំណើត​មកពី​ក្រិ​ក Okeanos មានន័យថា ដែនដី​ដែល​ព័ទ្ធ​ដោយ​ទឹកសមុទ្រ​ធំ​។

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអូសេអានី ឬ អូស្រ្តាលី (AUSTRALIA)

7-ទ្វីបអង់តាកទិក (ANTARCTICA)

image 5

មានផ្ទៃដី 14,000,000គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នោះទេ។ ដំបូង ក្រិ​ក​ហៅ​តំបន់​ខាងជើង​ភពផែនដី​ថា Arktos មានន័យថា​ខ្លាឃ្មុំ ស ដែល​រស់​នៅតាម​តំបន់​ត្រជាក់​អាក​ទិ​ក​។ ក្រោយមក រ៉ូ​មាំ​ង​ប្រើប្រាស់​ពាក្យ Antarktike ឬ Anti-Arctic មានន័យថា “​មិនមែន​អាក​ទិ​ក​” ឬ “​ផ្ទុយ​ពី​អាក​ទិ​ក​” សម្រាប់​ហៅ​តំបន់​ខាងត្បូង​នៃ​ផែនដី​។

-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : (ANTARCTICA)

This image has an empty alt attribute; its file name is 20230410_211507-2-1024x266.jpg

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :

https://phkaslapartner.com/learn/generalknowledgeculture/

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!



ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!

អត្ថបទដកស្រង់ដោយ ៖ កំប៉្រុក (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា