១. ព្យញ្ជនៈ “ថ”
“ថ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ថ្លៃ” ដូចខាងក្រោម៖
-ពាក្យ “ថ្លៃ” ( គុ. ឬ កិ. វិ. ) ដែលមានតម្លៃ : កាលពីដើមក្រប្រាក់ណាស់, ស្រូវ ១ ហាប ថ្លៃ ៣ រៀល; ប្រអប់នេះថ្លៃណាស់; លក់ថ្លៃណាស់ ។ ព. ផ្ទ. ថោក ។
-ពាក្យ “ថ្លៃ” ( ន. ) តម្លៃ : ត្រូវសួរឲ្យដឹងថ្លៃសិន, របស់នេះថ្លៃប៉ុន្មាន ? , ទំនិញឡើងថ្លៃ ។
-ពាក្យ “ថ្លៃ”ឋឋឋឋឋ ( គុ. ) ដែលមិនមានជាសាច់បង្កើត : បងថ្លៃ, ប្អូនថ្លៃ, សាច់ថ្លៃ ។ ថ្លៃបង (ព. កា.) នាងមានតម្លៃរបស់បង ។ ថ្លៃថ្លា ឬ ថ្លាថ្លៃ (ព. កា.) ថ្លៃស្រស់ថ្លា ។ ថ្លៃពិសី (ព. កា.) ពិសីមានតម្លៃ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ