20240109_095341

អក្សរសិល្ប៍មានមុខងារ៣

+សំណួរទី២៤៤ :

តើអក្សរសិល្ប៍មានមុខងារអ្វីខ្លះ? ចូរអធិប្បាយ។

-ចម្លើយទី២៤៤ :

អក្សរសិល្ប៍មានមុខងារ៣ គឺ ៖

មុខងារពុទ្ធិ គឺជាអក្សរសិល្ប៍និងសិល្បៈ ផ្តល់ពុទ្ធិទូលំទូលាយគ្របដណ្តប់លើចំណេះដឹងគ្រប់ផ្នែក នៃតម្រូវការជាក់ស្តែងរបស់មនុស្ស។ ពោលគឺជានិមិត្តកម្ម (ការបង្កើតថ្មី) ដែលជាលំនាំការវិនិច្ឆ័យ ពិចារណាយ៉ាងត្រឹមត្រូវលើគ្រប់បញ្ហា គ្រប់ចំណេះដឹងនៃជីវិតមនុស្ស។ ចំណេះដឹងទាំងឡាយលើផ្នែកនយោបាយ (Polotic) ដឹកនាំគ្រប់គ្រង (Management) សេដ្ឋកិច្ច (Economic) ចិត្តគំនិត (Mine) មនុស្សប្រពៃណីជាជំនឿ ការរស់នៅជាដើម។ ពេលអ្នកសិក្សាបានអានទស្សនាទៅនឹងមានការយល់ដឹងស៊ីជម្រៅ រាល់បញ្ហាដែលកើតមានក្នុងសង្គមតាមរយៈ ការបង្ហាញហេតុការណ៍ កាលៈទេសៈនាសម័យកាលដែលអ្នកនិពន្ធតាក់តែងរៀបចំ។ មានន័យថាអក្សរសិល្ប៍ សិល្បៈ ធ្វើឲ្យអ្នកសិក្សាយល់ដឹងពីសង្គមតាមបែបផែនពេញលេញ ក្នុងករណីដែលសិក្សាស្រាវជ្រាវតាមដានសង្កេតឃ្លេចរកនូវរអត្ថន័យតាម ដំណាក់កាលនីមួយៗល្អិតល្អន់នោះៗ ។

មុខងារអប់រំ ជាទូទៅអក្សរសិល្ប៍ តែងបានធ្វើការអប់រំបណ្តុះបណ្តាលផ្លូវចិត្តឲ្យមានលក្ខណៈល្អប្រសើរ ទន់ភ្លន់។ គឺផ្តល់នូវសញ្ញាណល្អ។ សម្រាប់ឲ្យមនុស្សចេះសម្របសម្រួលខ្លួនបានរស់នៅចុះសម្រុង ជាមួយមនុស្សទូទៅក្នុងសង្គម។ អក្សរសិល្ប៍ សិល្បៈ បានប្រាប់នូវទស្សនប្រកបដោយបទដ្ឋានដោយតម្រែតម្រង់មនុស្សឲ្យស្គាល់នូវវិធីល្អៗសម្រាប់ លើកស្ទួយជីវិត ឲ្យកាន់តែល្អប្រសើរទៅតាមកាអភិវឌ្ឍនៃសង្គម ។          

មុខងារសិល្ប៍វិទ្យា (សោភណ) ជាក្រិត្យក្រមមុខងារទាំងបី ខាងលើនឹងមានអំពើវិជ្ជមានទៅបានអាស្រ័យលើ មុខងារទាំងនោះផ្សារភ្ជាប់ ជាមួយមុខងារផ្តល់សិល្ប៍វិជ្ជា។ ពីព្រោះមុខងារនេះ មានថាមពលអន្ទងទាក់ទាញ ទឹកចិត្ត អ្នកអានឲ្យជក់ចិត្តដិតអារម្មណ៍ឲ្យកើតក្តីរំភើបនិងរូបារម្មណ៍ព្រមទាំងអរូបារម្មណ៍។ តួយ៉ាង រាល់ស្នាដៃអក្សរសិល្ប៍ សិល្បៈ តែងបង្ហាញនូវសោភណធម្មជាតិ សោភណមនុស្ស សោភណវប្បធម៌ តាមរយៈឧត្តមគតិពាក្យពេចន៍ ឃ្លោងឃ្លា ប្រយោគដ៏ប្រណិត ផ្ទាំងទស្សនីយភាពរស់រវើក សក្តិសមទៅនឹងជ្រុងជ្រោយពិតនៃអត្តចរិត ស្ថានភាពជីវិតពិត ទីកន្លែងពិត បុគ្គលិកលក្ខណៈ តម្រូវការពិររបស់អ្នកអាន អ្នកទស្សនាគ្រប់មជ្ឈដ្ឋាន។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា