co khmerwords

ពន្យល់ពាក្យខ្មែរ “នាង”

១. ព្យញ្ជនៈ “ន”

“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នាង” ដូចខាងក្រោម៖

-ពាក្យ “នាង” (ន.) ដង្កូវ​សូត្រ គឺ​ដង្កូវ​ដែល​កើត​អំពី​ពង​មេ​អំបៅ​ជា​ដង្កូវ​បញ្ចេញ​សូត្រ​ព័ទ្ធ​សំបុក​បាំង​ខ្លួន​បាត់, សំបុក​នោះ​ឯង​ហៅ​ថា សំបុក​នាង ដែល​គេ​សម្រេច​ឲ្យ​កើត​បាន​មក​ជា​សរសៃ​សូត្រ : ដង្កូវ​នាង, ចិញ្ចឹម​នាង, ឲ្យ​ចំណី​នាង

-ពាក្យ “នាង” (ន.) ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ (មាន​ពីរ) សម្រាប់​ដាក់​តម្រៀប​ក្បែរ​ខុន​ទាំង​ពីរ​ខាង (ទុក​ជា​ព្រះ​អគ្គ​មហេសី) ។ ម. ព. ចត្រង្គ ទៀត​ផង ។

-ពាក្យ “នាង” (បុ.​ស.) ពាក្យ​សម្រាប់​និយាយ​ទៅ​រក​មនុស្ស​ស្រី ឬ ប្រុស ដែល​មាន​ចំណាស់​ថយ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុត​លំឱន : សុខ​សប្បាយ​ទេ​នាង? ទៅ​ណា​នាង? សម្រាប់​ហៅ​កូន​ប្រុស​បង្កើត, កូន​ស្រី​បង្កើត ដោយ​លំអុត : អា​នាង, អា​នាង​កូន​ខ្ញុំ; មេ​នាង, មេ​នាង​កូន​ខ្ញុំ ។ សម្រាប់​ហៅ​មនុស្ស​ស្រី ដែល​មាន​អាយុ​តិច​ក្ដី ច្រើន​ក្ដី សូម្បី​មាន​យស​ស័ក្តិ​ខ្ពស់​ក្ដី, ជា​ពាក្យ​តំណាល​ក្នុង​រឿងរ៉ាវ​ណា​មួយ : ព្រះ​នាង​ពិម្ពា​យសោធរា; នាង​ទេវី; នាង​សាមាវតី; នាង​វិសាខា ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា