+សំណួរទី២៤៨ :
ដូចម្តេចដែលហៅថា រដ្ឋបាល ?
-ចម្លើយទី២៤៨ :
រដ្ឋបាល គឺមកអំពីពាក្យថា ៖
- រដ្ឋ : (រាស្ត្រ) គឺ ដែន ប្រទេស អ្នកនៅក្នុងដែន រាស្ត្រ ប្រជាជន ជាដើម ។
- បាល : ថែររក្សា ការគ្រប់គ្រង ការពារ ថែទាំ ជាដើម។ ដូចនេះ ៖ រដ្ឋបាល មានន័យថាអ្នករក្សាដែន ឬប្រទេសក្រសួងរាជការកាន់កាប់ កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ : មន្ត្រីខាងរដ្ឋបាល ក្របខ័ណ្ឌខាងរដ្ឋបាល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ