+សំណួរទី៦៩
មូលហេតុដែលធ្វើឲ្យសង្រ្គាមត្រជាក់ផ្ទុះឡើង
-ចម្លើយទី៦៩
សង្គ្រាមត្រជាក់បានចាប់ផ្តើមនៅក្រោយសង្គ្រាមលោកលើក ទីពីរ ប៉ុន្តែឫសគល់ដំបូងនៃសង្គ្រាមបានកើតឡើងមុននេះបន្តិច។
ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ មានរឿងមិនប្រក្រតីមួយបានកើតឡើង។ ក្រោយពេលអ៊ីត្លែបានឈ្លានពានទឹកដីដែលគ្រប់គ្រងដោយសហភាពសូវៀត សូវៀតក៏បានងាកទៅចូលរួមជាមួយនឹងកងទ័ពអង់គ្លេសដើម្បីប្រឆាំងអាល្លឺម៉ង់។ នៅពេលដែល ជប៉ុនទម្លាក់គ្រាប់បែកទៅលើកំពង់ផែភៀលហាប៊័រ (Pearl Harbor) នៅឆ្នាំ១៩៤១ សហរដ្ឋអាម៉េរិកក៏បានចូលរួមសង្គ្រាមលោកលើក ទី២ផងដែរ ហើយវាបានធ្វើឱ្យសហរដ្ឋអាម៉េរិក សហភាពសូវៀត និងចក្រភពអង់គ្លេសក្លាយទៅជាសម្ពន្ធមិត្តតែមួយ ក្នុងការប្រឆាំង ក្រុមណាស៊ីរបស់ អឺក្លែ។ ដូច្នេះហើយ គេអាចចាត់ទុកការទម្លាក់ គ្រាប់បែកនៅឆ្នាំ១៩៤១ គឺជាការចាប់ផ្តើមនៃសង្គ្រាមត្រជាក់ ដោយសារវាបានធ្វើឲ្យប្រទេសមហាអំណាចទាំងបីរួមដៃគ្នា។
នៅក្នុងការប្រជុំដាច់ដោយឡែកពីគ្នាមួយនៅឆ្នាំ១៩៤៣ និង មេដឹកនាំនៃប្រទេសទាំងបីបានចួបប្រជុំគ្នាដើម្បីពិភាក្សាថាគួរ ប្រឆាំងក្រុមណាស៊ីដោយរបៀបណា។ នៅពេលនោះ ប្រធានាធិបតី សហរដ្ឋអាម៉េរិកគឺលោក ហ្វ្រង់គ្លីន ឌី. រូស្វែល (Franklin D. Roosevelt) នាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក វីនស្ពាន ឆឺឈីល (Winston Churchill) និងមេដឹកនាំសហភាពសូវៀតគឺលោក ចូសែប ស្គាលីន (Joseph Stalin)។
នៅមុនការប្រជុំសំខាន់នៅឆ្នាំ១៩៤៥ មកដល់ ចក្រភពអង់គ្លេស បានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី គឺលោក ក្លេម៉ិន អាត់លី (Clement Atlee) ខណៈដែលសហរដ្ឋអាម៉េរិកក៏បានផ្លាស់ប្ដូរប្រធានាធិបតីថ្មីផងដែរគឺលោក ហារី ទ្រូម៉ាន់ (Harry S. Truman)។ លោកប្រធានាធិបតី U ទ្រូម៉ាន់ គឺជាមនុស្សដែលហ៊ាននិយាយចេញតាមព ការមិនចូលចិត្តរបស់លោកចំពោះលោក ស្គាលីន និងរបបកុម្មុយនីស្ត ចំណែកឯ ស្តាលីន ក៏មិនពេញចិត្តចំពោះឥរិយាបថរបស់សហរដ្ឋ ចំណែកឯ សាសហភាពសូវៀតនោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ នាយ រដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីអាម៉េរិក សុទ្ធសឹងតែមិនទុកចិត្តថា លោក ស្តាលីន នឹងអនុញ្ញាតឲ្យប្រទេសដែលស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួនរៀបចំការបោះឆ្នោត តាមការព្រមព្រៀងគ្នានៅឆ្នាំ១៩៤៣ នោះឡើយ។
ទោះបីបើស្ថិតនៅក្នុងកំលុងពេលនៃសង្គ្រាមក៏ដោយ ក៏ សហភាពសូវៀតនៅតែមានគម្រោងក្នុងការឈ្លានពានតំបន់អឺរ៉ុប ខាងលិចដដែល។ ពួកគេបានចាប់ផ្តើមឈ្លានពានទឹកដីមួយផ្នែកធំ នៃអឺរ៉ុបខាងលិចនិងបណ្តុះមនោគមវិជ្ជាកុម្មុយនីស្តទៅកាន់តំបន់ទាំង នោះ។ អង់គ្លេសនិងអាម៉េរិកបានបារម្ភយ៉ាងខ្លាំងចំពោះអំពើបែបនេះ ប៉ុន្តែពួកគេនៅតែបន្តសហការជាមួយនឹងសូវៀតក្នុងការប្រឆាំង ចំពោះជប៉ុន។
នៅឆ្នាំ១៩៤៥ អាម៉េរិកបានទម្លាក់គ្រាប់បែកប៉ារ៉ាមាណូ ទៅ លើទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាកាសាគីនៃប្រទេសជប៉ុន ដោយបាន សម្លាប់មនុស្សអស់២១៤,០០០នាក់។ នៅពេលដែលកងទ័ពជប៉ុន បានដកខ្លួនចេញពីសង្គ្រាម អ្នកខ្លះជឿថា ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក គឺក្នុងបំណងបង្ហាញឱ្យសហភាពសូវៀតឃើញពី អំណាចរបស់ខ្លួន។
ថ្វីដ្បិតតែសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅក៏ដោយ ភាពតានតឹងរវាងប្រទេសសម្ពន្ធមិត្តទាំងបី រួមមានអង់គ្លេស អាម៉េរិក និងសូវៀតនៅតែក្តៅគគុក រហូតដល់សង្គ្រាមត្រជាក់បានផ្ទុះឡើង។
អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ សង្គ្រាមត្រជាក់បានដើរ តួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែវាក៏ជា បុព្វហេតុមួយនៃការដួលរលំរបស់សហភាពសូវៀតផងដែរ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅចំណេះដឹងសកលដោយ ៖ ទន្សាយ (ភ្នំ)