+សំណួរទី២៥៦ :
ដូចម្តេចដែលហៅថាលិខិតបទដ្ឋាន? តើលិខិតបទដ្ឋានចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
-ចម្លើយទី២៥៦ :
លិខិតបទដ្ឋាន គឺជាអត្ថបទច្បាប់គោលការណ៍ ទាំងឡាយ សេចក្តីសម្រេច ដែលអង្គការ សង្គមដាក់ចេញ សម្ដៅ ណែនាំ បញ្ជា ឬបទប្បញ្ញត្តិឲ្យផ្នែកពាក់ព័ន្ធតាមសមត្ថកិច្ច និងលិខិតស្នាមផ្សេងៗ សំដៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ណែនាំ បញ្ជា ក្នុងការគ្រប់គ្រងទំនាក់ទំនងក្នុងផលប្រយោជន៍ សាធារណៈ និងបុគ្គល។
លិខិតបទដ្ឋាន ចែកចេញជា៣ប្រភេទ ៖
- លិខិតបទដ្ឋានគតិយុត្តិ “លក្ខណៈច្បាប់”។
- លេខិតបទដ្ឋានរដ្ឋបាល “លក្ខណៈទំនាក់ទំនង”។
- លិខិតបទដ្ឋានឯកជន “លក្ខណៈផ្ទាល់ខ្លួន” ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ