+សំណួរទី២៥៨ :
តើលិខិតបទដ្ឋានគតិយុត្តិរួមមានអ្វីខ្លះ ? ចូររៀបរាប់។
-ចម្លើយទី២៥៨ :
លិខិតបទដ្ឋានគតិយុត្ត រួមមាន ៖
- ព្រះរាជក្រម : គឺជាលិខិតបទដ្ឋានគតិយុត្តិ ដែលចេញដោយព្រះមហាក្សត្រសម្រាប់ប្រកាសឲ្យប្រើច្បាប់។
- ព្រះរាជក្រឹត្យ : គឺជាលិខិតបទដ្ឋានគតិយុត្តិ ដែលចេញដោយអង្គព្រះមហាក្សត្រ សម្រាប់តែងតាំង ឧកញ៉ា ចាប់ពីឧត្តមមន្ត្រីឡើងទៅ។
- អនុក្រឹត្យ : គឺជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ អង្គការនីតិប្រតិបត្តិ សម្រាប់អនុវត្ត ច្បាប់ ឬបង្កើតស្ថាប័ន។
- ប្រកាស : គឺជាសេចក្តីសម្រេចរបស់ ក្រសួង អន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិដូចជា មន្ត្រី រដ្ឋមន្ត្រី ជាដើម។
- ដីកា : គឺជាសេចក្តីសម្រេចរបស់អំណាច តុលការដែលចេញដោយ ចៅក្រមអគ្គព្រះរាជអាជ្ញា ព្រះរាអាជ្ញា ឬ ព្រះរាជអាជ្ញារង។
- សារាចរ : គឺជាបទបញ្ញត្តិ ឬបទបញ្ជាមួយ ដែលអង្គភាពថ្នាក់លើបានលើកគោលការណ៍ឬវិធានការ ឬបកស្រាយលិខិតបទដ្ឋានអ្វី អ្វីមួយដើម្បីជាប្រយោជន៍ឲ្យអង្គភាព ថ្នាក់ក្រោម ឱវាទ។
- សារាចណែនាំ : គឺជាអត្ថបទគតិយុត្ត មួយប្រភេទសម្រាប់បញ្ជាឲ្យអនុវត្តនូវអត្ថបទច្បាប់ណាមួយឲ្យចំទិស ដៅ និងខ្លឹមសារដែលចែងក្នុងអត្ថបទនោះឬមួយជាបញ្ជា ពីនាយករដ្ឋមន្ត្រី ដាក់ចុះមកឲ្យក្រសួងស្ថាប័ន នានា និង ខេត្ត រាជធានី ក្រុង ជាដើម។
- សេចក្តីប្រកាស : គឺជាអត្ថបទច្បាប់ មួយប្រភេទមានលក្ខណៈទម្រង់ និងវិសាលភាពគតិយុត្តិលំនាំ ប្រហាក់ ប្រហែលនិងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែរ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ