១. ព្យញ្ជនៈ “ផ”
“ផ” ជាព្យញ្ជនៈទី២ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ផ្កាយ” ដូចខាងក្រោម៖
-ពាក្យ “ផ្កាយ” ( ន. ) ពន្លឺច្រើនដួងក្រៅពីព្រះចន្ទ្រ ដែលមើលទៅឃើញព្រាតឯអាកាសក្នុងវេលាយប់។ ស្នាមគំនូស, រូបភាព, គ្រឿងសម្គាល់ដែលមានសណ្ឋានលំនាំផ្កាយ : ពិតានរំលេចផ្កាយ, ពិតានរាយផ្កាយ; ពាក់ស័ក្តិផ្កាយមួយ ។ល។ សណ្ឋានពពាលត្រង់ក្បាល លំនាំរូបផ្កាយ : គោផ្កាយក្បាល ។ ផ្កាយដុះកន្ទុយ ផ្កាយដែលមានពន្លឺចាំងចេញវែងសណ្ឋានដូចជាកន្ទុយ (ផ្កាយយ៉ាងនេះយូរៗមានម្ដង) ។ ផ្កាយព្រឹក ឈ្មោះផ្កាយមួយដួង ដែលរះពីទិសខាងកើតក្នុងវេលាទៀបព្រឹកមានពន្លឺរុងរឿងត្រចះជាងផ្កាយទាំងពួង ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ