១. ព្យញ្ជនៈ “ន”
“ន” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “នែ” ដូចខាងក្រោម៖
-ពាក្យ “នែ” (និ.) ពាក្យជាអាលបនៈសម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬក៏មនុស្សស្មើភាពនិយាយទៅមករកគ្នា ជាពាក្យក្រើនមុន : នែអ្នករាល់គ្នា!; នែវ៉ឺយ!; នែអ្នក; នែនាង!; នែកូន!; នែក្មួយ!; នែចៅ! ។ ជួនកាលនិយាយជាពាក្យក្រើន, រំឭកដោយសុភាពរាបសា ឬដោយសភាពកំញើញក៏មាន : នែកុំទៅ!; នែប្រយ័ត្នហ្ន៎ះ!; នែនាំគ្នាដេកទៅកុំនិយាយគ្នា!; នែកុំខ្លាំងពេកហ្ន៎ះ! បន្តិចអត់មិនបាន!

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)