20240304_094713

ក្របខ័ណ្ឌមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា មុនឆ្នាំ២០១៣

+សំណួរទី២៧០ :

ក្របខ័ណ្ឌមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា មុនឆ្នាំ២០១៣ និងឧទាហរណ៍ថាក់ស្តែង។

-ចម្លើយទី២៧០ :

និយាយអំពីក្របខ័ណ្ឌមន្ត្រីរាជការ ពោលគឺមាន ៤ប្រភេទរួមមាន ៖ “ក” “ខ” “គ” និង “ឃ” ៖

ក. ក្របខ័ណ្ឌប្រភេទ “ក”

-ឧត្តមមន្ត្រី

  • រដ្ឋមន្ត្រី (ព្រះរាជក្រឹត្យ)
  • អភិបាលរាជធានី- ខេត្ត
  • អគ្គនាយក
  • អគ្គាធិការ
  • សាកលវិទ្យាធិការ
  • ស្នងការរាជធានី-ខេត្ត

-វរមន្ត្រី

  • សាកលវិទ្យាធិការរង (អនុក្រឹត្យ)
  • អគ្គនាយករង
  • អគ្គាធិការរង
  • អគ្គលេខាធិការរង
  • ស្នងការរង
  • អភិបាលរងរាជធានី-ខេត្ត
  • ប្រធាននាយកដ្ឋាន

-អនុមន្ត្រី

  • អភិបាលស្រុក ក្រុង ខណ្ឌ (អនុក្រឹត្យ)
  • អនុប្រធាននាយកដ្ឋាន (ប្រកាស)
  • នាយខុទ្ទកាល័យខេត្ត-រាជធានី (ប្រកាស)

ខ. ក្របខណ្ឌប្រភេទ “ខ”

-នាយក្រមការ

  • ប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល
  • អភិបាលរងស្រុក ក្រុង ខណ្ឌ
  • នាយរងខុទ្ទកាល័យ
  • អគ្គលលេខាធិការសាលារាជធានី-ខេត្ត
  • អគ្គលេខាធិការនៃក្រុមអធិការកិច្ចរាជធានី-ខេត្ត

-ក្រមការដើមខ្សែ

  • អនុប្រធានការិយាល័យក្នុងរដ្ឋបាលកណ្តាល
  • អគ្គលេខាធិការរងរាជធានី-ខេត្ត
  • នាយរងក្រុមហិរញ្ញវត្ថុ
  • អគ្គលេខាធិការរងនៃក្រុមអធិការកិច្ចរាជធានី-ខេក្ត
  • ប្រធានការិយាល័យថ្នាក់រាជធានី-ខេត្ត
  • ប្រធានមន្ទីរសាលាស្រុក ខណ្ឌ
  • ប្រធានពន្ធដាររាជធានី-ខេត្ត

-ក្រមការ

  • អនុប្រធានការិយាល័យថ្នាក់រាជធានី-ខេត្ត
  • អនុប្រធានមន្ទីរសាលាស្រុក ខណ្ឌ
  • ប្រធានការិយាល័យថ្នាក់ស្រុក ក្រុង ខណ្ឌ
  • អនុប្រធានធនាគាររាជធានី-ខេត្ត

គ. ក្របខណ្ឌប្រភេទ “គ”

-នាយអនុរក្ស

  • នាយផ្នែកប្រតិបត្តិការប្រចាំថ្ងៃក្នុងពន្ធនាគារ

-នាយអនុរក្សដើមខ្សែ

  • នាយរងផ្នែកប្រតិបត្តិការប្រចាំថ្ងៃក្នុងពន្ធនាគារ
  • ប្រធានក្រុម

-អនុរក្ស

  • អ្នកគ្រប់គ្រងអ្នកទោសក្នុងពន្ធនាគារ

គ. ក្របខណ្ឌប្រភេទ “គ ស្ទួន”

  • នាយរងការិយាល័យស្រុក ក្រុង ខណ្ឌ
  • ស្មៀនឃុំ សង្កាត់

ឃ. ក្របខណ្ឌប្រភេទ “ឃ”

  • នាយភ្នាក់ងាររដ្ឋបាល
  • នាយភ្នាក់ងាររដ្ឋបាលដើមខ្សែ
  • ភ្នាក់ងាររដ្ឋបាល

គ្រប់ឋានន្តរស័ក្កនៅក្នុងក្របខ័ណ្ឌ “ឃ” គឺកិច្ចការប្រតិបត្តិមុខងារនៅក្នុងអង្គភាពរដ្ឋបាលកណ្តាលរាជធានី-ខេត្ត។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា