20240320_072648

ទស្សនៈមួយបានពោលថា “វិជ្ជានាំឱ្យមានវិន័យ វិជ្ជានាំឱ្យមានសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំឱ្យមានធន ធននាំឱ្យមានធម៌ ធម៌នាំឱ្យបានសេចក្តីសុខ”

+សំណួរទី៣៤៤ :

ទស្សនៈមួយបានពោលថា “វិជ្ជានាំឱ្យមានវិន័យ វិជ្ជានាំឱ្យមានសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំឱ្យមានធន ធននាំឱ្យមានធម៌ ធម៌នាំឱ្យបានសេចក្តីសុខ” ។ ចូរពន្យល់។

-ចម្លើយទី៣៤៤ :

ពន្យល់ ទស្សនៈខាងលើ ៖

  • វិជ្ជានាំឲ្យមានវិន័យ
    • មានការយល់ដឹងខ្ពស់ ចេះវិនិច្ឆ័យ ពិចារណាបានត្រឹមត្រូវ និងស៊ីជម្រៅ មិនឲ្យមនុស្សប្រព្រឹត្តអំពើអកុ សល អសីលធម៌ ឬឃោរឃៅល្ងង់ខ្លៅ
    • នាំឲ្យមនុស្សចេះគោរពច្បាប់ ស្គាល់គុណ និងទោស ស្គាល់ល្អ និងអាក្រក់
    • មិនបំពាន រំលោភលើសិទ្ធិអ្នកដទៃ។
  • វិជ្ជានាំឲ្យមានសេចក្តីថ្លៃថ្នូរ
    • មានគេគេស្រឡាញ់ចូលចិត្តនិងពេញចិត្ត គ្រប់ទង្វើដែលបានធ្វើបណ្តាលឲ្យគេគាំទ្រជានិច្ចកាល
    • មានគេលើកទឹកចិត្ត សរសើរផ្តល់កិត្តិយស មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឆាកជីវិត។
  • សេចក្តីថ្លៃថ្នូរនាំឲ្យមានធន
    • ធនគឺជាធនធាន ទ្រព្យសម្បត្តិផ្សេងៗ។
    • កាលណា មនុស្សទទួលបានសេចក្តីថ្លៃថ្នូរ ពិតប្រាកដជានាំឲ្យមនុស្ស និងសង្គមទាំងមូលទុកចិត្ត មានភាពកក់ក្តៅ ផ្តល់ការងារ ផ្តល់មុខរបរ ផ្តល់តួនាទី យសសក្តិ ឋានៈ ពោលគឺជួយទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់កត្តាទាំងនេះហើយ ដែលនាំឲ្យមាន ការកើនទ្រព្យសម្បត្តិមិនចេះខ្វះខាត។
  • ធននាំឲ្យមានធម៌
    • កាលណាមនុស្សមានធនច្រើនមិនចេះខ្វះជាបច្ច័យមួយនាំឲ្យមនុស្សចេះធ្វើបុណ្យទាន មិនចេះឈប់មិនចេះឈរ និងជួយដល់មនុស្សជាតិដូចគ្នាដែលខ្វះខាត
    • មានចិត្តអាណិតអាសូរ គំនិត អភិវឌ្ឍជ្រះថ្លា ឧបត្ថម្ភកសាងសង្គមឲ្យរីកចម្រើនលូតលាស់ ចម្រុងចម្រើន ជាពិសេសមានលទ្ធភាពធ្វើបុណ្យកសាងកុសលបានច្រើនបំផុត។
  • ធម៌នាំឲ្យបានសេចក្តីសុខ
    • កាលណាមនុស្សមានគំនិតធ្វើបុណ្យទាន ចេះជួយគ្នាចេះកសាងសង្គម នោះពិតជានាំឲ្យពួកគេទទួល បានសេចក្តីសុខ
    • គ្មានបារម្ភខ្លាច ឬទុក្ខព្រួយជាមួយអ្នកដទៃ ដែលមានគំនុំគំគួនព្យាបាទ
    • គេចូលចិត្ត និងជួយដោះទុក្ខធុរៈផ្សេងៗ
    • ពេលនិយាយស្តី ត្រូវបានគេគោរព និងជឿទុកចិត្ត ទាំងអស់នេះសុទ្ធ តែទទួលបាននូវសុភមង្គល សិរី សួស្ដីទាំងកាយ ទាំងវាចា ទាំងចិត្តជារៀងរហូតដល់កូនចៅ ពោលគឺធម៌នាំឲ្យបានសេចក្តីសុខ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា