co khmerwords

ពន្យល់ពាក្យខ្មែរ “ល្បើកកថា”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ល្បើកកថា” ដូចខាងក្រោម៖

-ពាក្យ “ល្បើកកថា” : ជាឧបទេសអក្សរសិល្ប៍មួយប្រភេទ ដែលកវីអ្នកនិពន្ធតាក់តែងជារឿងនិទាន ដោយលើកយកគុណវិបត្តិមនុស្សនៅក្នុងសង្គមមកធ្វើជាប្រធានរឿង ។ តួអង្គនៅក្នុងល្បើកកថា ភាគច្រើនជាតួអង្គសត្វ ជានិមិត្តរូប ឬ គំរូមនុស្សប្រភេទណាមួយនៅក្នុងសង្គម ។ ល្បើកកថា ឆ្លុះបញ្ចាំងពីជីវភាព ទំនៀមទម្លាប់ បែបបទរស់នៅរបស់មនុស្ស និងបង្ហាញពីយុទ្ធវិធីផ្សេងៗក្នុងការដោះស្រាយបញ្ហាជីវិត ។ ឧទាហរណ៍ : ល្បើកជុច និង ត្រី របស់ហ្លួង វិសេស អក្ខរា ដូង

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា