+សំណួរទី៣១៣
ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យដោយធនធានមនុស្ស។ ចូរស្រាយបំភ្លឺ?
-ចម្លើយទី៣១៣
ធនធានមនុស្ស : ជាមនុស្សពេញដោយចំណេះដឹង និងការបណ្តុះបណ្តាល ជាប្រភពថាមពលសំរាប់កសាងជាតិ
ការអភិវឌ្ឍ : ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន ដូចនេះប្រទេសមួយរីកចម្រើនទៅបាន អាស្រ័យមានដោយការអប់រំ ព្រោះការអប់រំជាការកសាងធនធានមនុស្ស ដែលទាមទារគំនិតអប់រំបួនយ៉ាងគឺ ៖
- ការបណ្តុះបណ្តាលបញ្ញាស្មារតី ទាក់ទងការត្រិះរិះពិចារណា ថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌ សង្គម ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល មានចំណេះដឹងទូលំទូលាយ បច្ចេកទេសវិទ្យាសាស្ត្រទំនើប មានចំណេះធ្វើ បទពិសោធន៍សិក្សាស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័សរហួន
- ការបណ្តុះបណ្តាលផ្លូវចិត្ត-គំនិត ឆន្ទៈមោះមុត អង់អាច ក្លាហាន ចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្ម មានស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ
- ការបណ្តុះបណ្តាលទេពកោសល្យ និងស្នាដៃ ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រ សង្គមជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈ ពណ៌សម្បុរ នយោបាយ ជំនឿសាសនា..
- ការបណ្តុះបណ្តាលកាយសម្បទា សុខភាព អនាម័យ ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយប្រកាន់ទស្សនៈផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)