១. ព្យញ្ជនៈ “ភ”
“ភ” ជាព្យញ្ជនៈទី៤ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ភូមិសាស្រ្ត” ដូចខាងក្រោម៖
-ពាក្យ “ភូមិសាស្រ្ត” (អានថា ភូ-មិសាស) (ន.) គម្ពីរសម្ដែងអំពីផែនដី, អំពីភូមិប្រទេសផ្សេងៗ, ក្បួននិយាយអំពីផែនទីលោក, ការនិយាយអំពីលក្ខណៈ, សភាពឬប្រភេទនៃផែនដីជាដើម តាមរបៀបវិទ្យាសាស្ត្រ : រៀនភូមិសាស្ត្រ (បារ. Géographie)។ ភូមិសាស្ត្រាចារ្យ គ្រូបង្រៀនភូមិសាស្ត្រ ។ ភូមិសាស្ត្រិន អ្នកចេះភូមិសាស្រ្ត ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
