១. ព្យញ្ជនៈ “ភ”
“ភ” ជាព្យញ្ជនៈទី៤ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ភ្នាក់ងារ” ដូចខាងក្រោម៖
-ពាក្យ “ភ្នាក់ងារ” (ន.) បង្អែកការងារ, អ្នកព្រនាក់ការងារ គឺអ្នកជាជំនួយការបន្ទាប់អធិបតី, អ្នកកាន់ការរងផ្ទាល់អំពីអធិបតីក្នុងមុខក្រសួងនីមួយៗ : មន្ត្រីភ្នាក់ងារ, ភ្នាក់ងាររាជការ, ភ្នាក់ងារក្រុមព្រះនគរបាល ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
