co khmerwords

ពន្យល់ពាក្យខ្មែរ “យុគ”

១. ព្យញ្ជនៈ “យ”

“យ” ជាព្យញ្ជនៈទី១ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “យុគ” ដូចខាងក្រោម៖

-ពាក្យ “យុគ” (អានថា យុក) ( ន. ) (សំ. បា.) នឹម; គូ; អាយុ, អាយុ​ពិភព​លោក; កាល, គ្រា, សម័យ ។ ដំណើរ កំណត់​កាល​របស់​ពិភព​លោក; តាម​លទ្ធិ​បុរាណ​ថា​យុគ​មាន ៤ គឺ ទី ១ ក្រឹត​យុគ (សំ. កត-) “យុគ​មាស, អាយុ​មាស” (ហៅ​សត្យ​យុគ “យុគ​ប្រកប​ដោយ​ពាក្យ​សត្យ” ក៏​បាន) មាន​កំណត់​ត្រឹម ១.៧២៨.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៤.៨០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​ៗ មាន​សេចក្ដី​សុខ​ច្រើន); ទី ២ ត្រេត​យុគ ឬ ត្រេតា​យុគ “យុគ​ប្រាក់, អាយុ​ប្រាក់” មាន​កំណត់​ត្រឹម ១.២៩៦.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៣.៦០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​យ៉ាង​មធ្យម ទាំង​សេចក្ដី​សុខ​ក៏​យ៉ាង​មធ្យម ដែរ); ទី ៣ ទ្វា​បរ​យុគ “យុគ​មាន​ចំនួន​លេខ​ពីរ​ៗ គឺ​លេខ​គត់​គូ” មាន​កំណត់​ត្រឹម ៨៦៤. ០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ២.៤០០ ឆ្នាំ​ទិព្យ (ក្នុង​យុគ​នេះ​អាយុ​មនុស្ស​និង​សេចក្ដី​សុខ​យ៉ាង​អន់); ទី ៤ កលិ​យុគ“ យុគ​ប្រកប​ដោយ​ទោស, ប្រកប​ដោយ​ជម្លោះ” មាន​កំណត់​ត្រឹម ៤៣២.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ១.២០០ ឆ្នាំ​ទិព្យ (យុគ​យើង​សព្វ​ថ្ងៃ នេះ​ឯង, ពួក​មនុស្ស​មាន​អាយុ​និង​សេចក្ដី​សុខ​តិច​ណាស់); បូក​រួម កំណត់​ឆ្នាំ​របស់​យុគ​ទាំង ៤ ជា​បួន​លាន​បី​សែន​ពីរ​ហ្មឺន (៤.៣២០.០០០) ឆ្នាំ​មនុស្ស ត្រូវ​ជា ១២.០០០ ឆ្នាំ​ទិព្យ​ហៅ​ថា មហា​យុគ​មួយ ។ យើង​សព្វ​ថ្ងៃ​នៅ​ក្នុង​កលិ​យុគ យើង​សព្វ​ថ្ងៃ​នៅ​ក្នុង​យុគ​ទី ៤ ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា