១. ព្យញ្ជនៈ “យ”
“យ” ជាព្យញ្ជនៈទី១ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “យើង” ដូចខាងក្រោម៖
-ពាក្យ “យើង” ( បុ. ស. ) ខ្ញុំទាំងឡាយ, ពួកខ្ញុំ : យើងត្រូវទៅ ។ សម្រាប់និយាយក្រាបទូលក្សត្រិយ៍ ព. បុ. ថា យើងខ្ញុំព្រះអង្គ; ព. ស. ស. ថា ទូលព្រះបង្គំជាខ្ញុំទាំងឡាយ … ។ សម្រាប់និយាយនឹងសេនាបតីថា យើងខ្ញុំ ព្រះបាទម្ចាស់ ។ សម្រាប់និយាយនឹងមន្រ្តីស័កិ្តធំចុះពីសេនាបតីមកថា យើងខ្ញុំព្រះបាទ ។ សម្រាប់និយាយនឹងព្រះភិក្ខុសង្ឃថា យើងខ្ញុំព្រះករុណា ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិតូចឬនិងរាស្រ្តដោយសេចក្ដីគោរពថា យើងខ្ញុំ ។ បើស្រ្តីប្រើតាមលំដាប់ជាន់ថ្នាក់ខ្ពស់ទាបមានត្រឹមតែ យើងខ្ញុំម្ចាស់, យើងខ្ញុំ, យើងប៉ុណ្ណេះ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ