co khmerwords

ពន្យល់ពាក្យខ្មែរ “មនុ”

១. ព្យញ្ជនៈ “ម”

“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “មនុ” ដូចខាងក្រោម៖

-ពាក្យ “មនុ” (អានថា មៈនុ) (ន.) ព្រះ​នាម​ប្រថម​ក្សត្រិយ៍​ក្នុង​ខាង​ដើម​ភទ្រកល្ប គឺ​ព្រះ​នាម​ក្សត្រិយ៍​មួយ​អង្គ​ដែល​ពួក​មនុស្ស​ព្រម​គ្នា​សន្មត​ឲ្យ​ធ្វើ​ជា​ស្ដេច​មុន​ដំបូង​បំផុត ក្នុង​ខាង​ដើម​នៃ​ភទ្រកល្ប​នេះ, ហៅ​ថា ព្រះ​បាទ​មនុ ឬ​ហៅ​ថា មហា​សម្មត​រាជ ក៏​បាន (តាម​លទ្ធិ​ពុទ្ធ​សាសនា) ។ ព្រះ​នាម​នៃ​ព្រហ្ម​ដែល​ជា​អ្នក​បង្កើត​សត្វ​លោក​ឬ​នាម​របស់​បុរស​ដែល​ជា​បិតា​ដើម​របស់​ពួក​មនុស្ស​ក្នុង​បឋម​កប្ប (តាម​លទ្ធិ​ព្រាហ្មណ៍) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា