១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រង្វាន់” ដូចខាងក្រោម៖
-ពាក្យ “រង្វាន់” ( ន. ) របស់ដែលថែមឲ្យដោយឡែកផ្សេងលើសពីកំណត់ដែលត្រូវបាន, របស់ជាបំណាច់ដែលថែមឲ្យ ព្រោះគាប់ចិត្តឬដើម្បីបំពេញចិត្ត : ឲ្យរង្វាន់, ទទួលប្រាក់រង្វាន់ ។ រង្វាន់ខាន់ខៅ រង្វាន់និងទ្រនឹប, របស់ដែលឲ្យដោយឡែកផ្សេងក្រៅពីទ្រនឹប ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ