១. ព្យញ្ជនៈ “ម”
“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ម្ជូរ” ដូចខាងក្រោម៖
-ពាក្យ “ម្ជូរ” (ន.) វត្ថុដែលមានរសជូរ, ស្លឹកឬផ្លែសម្រាប់ប្រើជាគ្រឿងជូរ : ម្ជូរសណ្ដាន់, ម្ជូរស្លឹកថ្នឹង, ម្ជូរក្រូចឆ្មា, ម្ជូរអម្ពិល ។ល។ ឈ្មោះសម្លដែលបង់ម្ជូរ : សម្លម្ជូរ ។ ម្ជូរម្ចត់ វត្ថុជូរនិងវត្ថុចត់; ពាក្យសម្រាប់ហៅគ្រឿងជូរនិងចត់រួមគ្នា (ព. សា.) ។ ទឹកម្ជូរ ទឹកដែលលាយដោយវត្ថុមានរសជូរ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)