១. ព្យញ្ជនៈ “ម”
“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ម្ដាយ” ដូចខាងក្រោម៖
-ពាក្យ “ម្ដាយ” (ន.) មាតា, ម៉ែ ។ ម្ដាយកូន! ម៉ែកូន! (ម. ព. ម៉ែ!) ។ ម្ដាយក្មេក ម្ដាយរបស់ប្ដីឬរបស់ប្រពន្ធ ។ ម្ដាយចិញ្ចឹម ស្ត្រីដែលចិញ្ចឹមរក្សាទុកស្មើម្ដាយ ។ ម្ដាយចុង ម្ដាយក្រោយ គឺប្រពន្ធចុងរបស់ឪពុក ។ ម្ដាយដើម ទេវតាឬបិសាចស្រីដែលជាម្ដាយពីក្នុងជាតិមុន ។ ម្ដាយធម៌ ស្ត្រីមិនមែនញាតិដែលគេសុំធ្វើម្ដាយ ។ ម្ដាយធំ ស្រ្តីដែលត្រូវជាបងរបស់មាតាឬរបស់បិតា : ម្ដាយធំបង្កើត, ម្ដាយធំជីដូនមួយ, ម្ដាយធំជីទួតមួយ, ម្ដាយធំជីលួតមួយ… ។ ម្ដាយបង្កើត ម្ដាយដែលបង្កើត ។ ម្ដាយមីង ស្ត្រីដែលត្រូវជាប្អូនរបស់មាតាឬរបស់បិតា : ម្ដាយមីងបង្កើត, ម្ដាយមីងជីដូនមួយ, ម្ដាយមីងជីទួតមួយ, ម្ដាយមីងជីលួតមួយ…។ ម្ដាយមីងសន្ទៃ ម្ដាយមីងដែលជាញាតិឆ្ងាយហើយឬដែលជាញាតិពន្ធ (ព. សា.) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)