co khmerwords

ពន្យល់ពាក្យខ្មែរ “លាក់”

១. ព្យញ្ជនៈ “ល”

“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លាក់” ដូចខាងក្រោម៖

-ពាក្យ “លាក់” (កិ.) ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទ​បាំង, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់, លាក់​ខ្លួន, លាក់​ពុត ។ លាក់​កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច, លាក់​ចំណេះ ។ លាក់​បាំង​អ្វី និ. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀង​ត្រង់​មិន​លាក់​មិន​បំបាំង : លាក់​បាំង​អ្វី ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ទ័ល​ក្រ​ណាស់​បាន​ជា​មក​រក​ខ្ចី​ប្រាក់​អ្នក ។ លាក់​លៀប ឬ​លាក់​លៀម លាក់​ក្បិតក្បៀត​ទុក​សំចៃ ឬ​លាក់​ទុក​នៅ​កៀន​កោះ ។ លាក់​សុំ លាក់​ទុក​ត្រដក់​ត្រសុំ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា