co khmerwords

ពន្យល់ពាក្យខ្មែរ “រ៉ា”

១. ព្យញ្ជនៈ “រ”

“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រ៉ា” ដូចខាងក្រោម៖

-ពាក្យ “រ៉ា” ( កិ. ) អេះ; ហ្ន៎ះ ! ឬ​ណា៎ !; ចុះ; ភ្លាម; … ។ ទៅ​រ៉ា ទៅ​អេះ ! : បើ​មាន​ច្រើន​ទៅ​រ៉ា ខ្ញុំ​នឹង​ចែក​ជូន​អ្នក​ខ្លះ ! ។ ពាក្យ​នេះ​ច្រើន​ប្រើ​ក្នុង​កាព្យ​ឬ​ទំនុក​ច្រៀង, ដូច​ជា : ឆាប់​រ៉ា ឆាប់​ភ្លាម ឬ​ឆាប់​ហ្ន៎ះ ! : ហៃ​កូន​មាស​ម្ដាយ​មក​អាយ​ឆាប់​រ៉ា មក​បៅ​ហើយ​បា ដេក​ទៅ​កុំ​យំ ។ មក​អាយរ៉ា មក​អាយ​ហ្ន៎ះ ! ឬ​មក​អាយ​ភ្លាម : ហៃ​មាស​កែវ​ពិសី ចូរ​ប្អូន​ស្រី​មក​អាយរ៉ា បង្អង់​យូរ​ដល់​ណា ឲ្យ​បង​កើត​ទុក្ខ​ព្រួយ​ម្នេញ ។ មើល​រ៉ា មើល​ចុះ : ដើម​ព្រីង​ដុះ​អម​ដើម​ព្រូស ជិត​ដើម​ជន្លូស ប្អូន​អើយ​មើល​រ៉ា ។ សិន​រ៉ា សិន​ណា៎ ! ឬ សិន​ទៅ ! : ហៃ​ប្អូន​ពិសី សូម​ឲ្យ​បង​ខ្ចី ស្បៃ​នាង​សិន​រ៉ា ជា​ទី​រឭក នឹក​ដល់​កនិដ្ឋា ទោះ​បី​ម្ដេចម្តា ចូរ​ឲ្យ​កុំ​ខាន ។ អឺយ​រ៉ា ពាក្យ​សម្រាប់​កែម​ស៊ែម​ពាក្យ​កាព្យ​ឬ​ទំនុក​ច្រៀង​ តាម​ទំនង​ដែល​គួរ​ប្រកប, ដូច​ជា : ស្រី​អើយ​អឺយ​រ៉ា​ឱ​ប្អូន​ស្រី ហេតុ​អ្វី​អឺយ​រ៉ា​ក៏​ស្អប់​បង បើ​ទុក​អឺយ​រ៉ា​ជា​មាន​ហ្មង ខុស​ម្ដង​អឺយ​រ៉ា​គួរ​លើក​ចោល; … (ហៅ​ថា កាព្យ​អឺយ​រ៉ា ឬ ទំនុក​អឺយ​រ៉ា​ត្រូវ​ដាក់​ពាក្យ​ អឺយ​រ៉ា ត្រង់​កន្លែង​បន្ទាប់​ពាក្យ​ទី ២ ឲ្យ​មាន​រាល់​ឃ្លា) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា