១. ព្យញ្ជនៈ “ល”
“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លេស” ដូចខាងក្រោម៖
-ពាក្យ “លេស” (គុ.) តិច, តិចតួច, តូច, ឆ្មារ ។ ន. ហេតុបន្តិចបន្តួច, ការតូចតាច, ពុត, កិច្ចកល, ឧបាយ, ហេតុជាគ្រឿងអាង : យកជំងឺបន្តិចបន្តួចជាលេស ឈប់មិនទៅធ្វើការ, អាងកូនក្មេងជាលេស ។ លេសភាព (អានថា លេសៈភាប) ភាវៈនៃលេស, ដំណើរលេស ។ លេសមត្ត ឬ -មាត្រ (អានថា លេសៈម៉ាត់ ឬ -មាត) ការយកលេសជាប្រមាណ, ជាដុំកំភួន, ដំណើរត្រឹមតែលេស ។ លេសាបទេស (អានថា -ប៉ៈទេស, < លេស + អបទេស “ការអាង”) ការអាងលេស, ដំណើរយកលេសជាអាង ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)