១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រូបា” ដូចខាងក្រោម៖
-ពាក្យ “រូបា” ( អនាថា រូប៉ា ) ( ន. ) (បា. ពហុ. < រូប) រូបទាំងឡាយ : រាល់រូបា, គ្រប់រូបា (ព. កា.) : សព្វសត្វទាំងឡាយ ខំប្រឹងខ្វល់ខ្វាយ ថែទាំរូបា កាលរូបប្រែប្រួល ពុំដូចធម្មតា សឹងភ្ញាក់អាត្មា ឆ្លេឆ្លារកសុខ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ