១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រៀប” ដូចខាងក្រោម៖
-ពាក្យ “រៀប” ( កិ. ) ធ្វើឲ្យមានរបៀប, ចាត់របៀប : រៀបផ្ទះ, រៀបស្រុក ។ តែង, តាក់តែង; ប្រុងចាំ : រៀបខ្លួន (តែងខ្លួន ឬប្រុងខ្លួនចាំ) ។ ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យតាមរបៀប : រៀបកូនឲ្យមានផ្ទះសម្បែង ។
-ពាក្យ “រៀប ឬ រៀបនឹង” ( និ. ) ទៀប, ហៀប, ជិត, រកកល់; ទៀបនឹង,… រកកល់នឹង, ស្ទើរនឹង : រៀបស្លាប់; រៀបលាគ្នា; រៀបនឹងទៅ, រៀបនឹងបាន, រៀបនឹងដល់ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ