១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រៀបចំ” ដូចខាងក្រោម៖
-ពាក្យ “រៀបចំ” ( កិ. ) រៀបឲ្យត្រឹមត្រូវ, ឲ្យចុះរបៀប, ឲ្យត្រូវបែប : រៀបចំផ្ទះ, រៀបចំសេចក្ដី, រៀបចំខ្លួនប្រាណ ។ ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យដោយត្រឹមត្រូវតាមរបៀប : រៀបចំកូនចៅឲ្យមានផ្ទះសម្បែង ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ