co khmerwords

ពន្យល់ពាក្យខ្មែរ “វន ឬ វ័ន”

១. ព្យញ្ជនៈ “វ”

“វ” ជាព្យញ្ជនៈទី៤ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “វន ឬ វ័ន” ដូចខាងក្រោម៖

-ពាក្យ “វន ឬ វ័ន” (អានថា វៈនៈ) (ន.) ព្រៃ ។ ទឹក, ទី​នៅ, ទី​អាស្រ័យ, ផ្ទះ, ភូមិ​លំនៅ,… ។ ប្រើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ : វន​កុសុម ផ្កា​ព្រៃ, ផ្កា​ដុះ​ក្នុង​ទឹក ។ វន​គជ (អានថា -គច់) ដំរី​ព្រៃ ។ វន​គោចរ ការ​ត្រាច់​ស្វែង​រក​អាហារ​ក្នុង​ព្រៃ ។ វន​ចរ, វន​ចរកៈ, វនេចរ ពនេចរ, ថ្មើរ​ព្រៃ, ព្រាន​ព្រៃ ។ វន​ជីវិកា ការ​ចិញ្ចឹម​ជីវិត​ឬ​ការ​រស់​នៅ​ក្នុង​ព្រៃ ។ វន​ទេវតា ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ ។ វនន្តរ (អានថា វៈន៉ន់-ដ) ចន្លោះ​ឬ​លង្វែក​ព្រៃ ។ វន​បាល ឬ វន​បាលកៈ អ្នក​រក្សា​ព្រៃ, អ្នក​កាន់​ការ​ថែ​រក្សា​ព្រៃ (បើ​ស្រ្តី​ជា វន​បាលី ឬ វន​បាលិកា) ។ វន​បិសាច បិសាច​រក្សា​ព្រៃ, ខ្មោច​ព្រៃ, ម្រេញ​គង្វាល ។ វន​បុស្ប (អានថា -បុស) ផ្កា​ព្រៃ ។ វនប្បទេស (អានថា វៈន័ប-ប៉ៈ-) ឬ វន​ប្រទេស ព្រៃ, ព្រៃ​ទាំងមូល ។ វនប្បវេស (អានថា វៈន័ប-ប៉ៈ-) ការ​ចូល​ទៅ​កាន់​ព្រៃ ។ ឈ្មោះ​កណ្ឌ​ទី​៤​នៃ​មហា​វេស្សន្តរ​ជាតក (ព. ពុ.)។ វន​មូល​ផលា​ផល (អានថា វនៈមូលៈផៈល៉ាផល់) មើម​ដំឡូង​និង​ផ្លែ​ឈើ​តូច​ធំ​ក្នុង​ព្រៃ ។ វន​រតិ សេចក្ដី​រីករាយ​ក្នុង​ព្រៃ, ការ​ចូល​ចិត្ត​នៅ​ក្នុង​ព្រៃ ។ វន​វប្ប​កម្ម (អានថា -វ៉ាប់-ប៉ៈ-) ការ​ដាំ​ឈើ​ព្រៃ, វិទ្យាសាស្រ្ត​ខាង​ការ​បណ្ដុះ​និង​ការ​ថែ​រក្សា​ដើម​ឈើ ។ វន​វប្ប​ករ អ្នក​ដាំ, បណ្តុះ, ថែ​រក្សា​ឈើ​ព្រៃ ។ វន​វាស ការ​នៅ​ក្នុង​ព្រៃ ។​ វន​វាសី អរញ្ញ​វាសី (អ្នក​នៅ​ក្នុង​ព្រៃ), បើ​ស្រ្តី​ជា វន​វាសិនី វន​សណ្ឌ (អានថា វៈ នៈ-សន់) ដង​ព្រៃ ។ វនស្ថាន ឬ វនដ្ឋាន ទី​ព្រៃ, តួ​ព្រៃ ។ល។ វនាល័យ (ម. ព. ពនាល័យ) ។ វនាលី ជួរ​ព្រៃ, ជាយ​ព្រៃ ។ វនាវាស (សំ. បា. < វន + អាវាស) លំនៅ​ក្នុង​ព្រៃ ។ វនាស្រម (ម. ព. ពនាស្រម) ។ វនាស្រ័យ (ម. ព. ពនាស្រ័យ) ។ ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា