១. ព្យញ្ជនៈ “រ”
“រ” ជាព្យញ្ជនៈទី២ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “រាំ” ដូចខាងក្រោម៖
-ពាក្យ “រាំ” ( កិ. ) បញ្ចេញលំនាំវាសដៃវាសជើង ពត់ពេនខ្លួនប្រាណចាក់ក្បាច់កែក្រាយ ឬលោតហក់ចាក់ក្បាច់ តាមបែបបទផ្សេងៗ របស់អ្នករបាំ : ល្ខោនរាំ, មើលរាំ ។ រាំកណ្តូបសេះ រាំផ្ងុបចុងដៃទាំងពីរក្ងុកទៅខាងមុខ ដូចជាលំនាំកណ្តូបសេះដែលកម្រើកបោះជើងមុខ ។ រាំច្រៀង ឬ ច្រៀងរាំ រាំផងច្រៀងផង ឬទាំងច្រៀងទាំងរាំ ។ រាំរែក រាំកាងដៃខ្លបៗ ដូចគេរែកឬស្រដៀងនឹងដងរែកដែលរលាស់ (ព. សា.) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ