១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សគ្គ” ដូចខាងក្រោម៖
-ពាក្យ “សគ្គ” ( អានថា ស័ក-គៈ ) ( ន. ) (បា. ; សំ. ស្វគ៌) ឋានសួគ៌ ។ សគ្គកថា សម្ដីសម្ដែងអំពីឋានសួគ៌, ពាក្យទេសនាប្រកាសអំពីឋានសួគ៌ ។ សគ្គគាមី អ្នកដែលនឹងបានទៅកើតឯឋានសួគ៌ (បើស្ត្រីជា សគ្គគាមិនី) ។ សគ្គមគ្គ ផ្លូវទៅឋានសួគ៌ (ផ្លូវសួគ៌) ។ សគ្គមោក្ខ សួគ៌និងនិញ្វន ។ សគ្គមោក្ខមគ្គ (-មោក-ខៈ-) ផ្លូវសួគ៌និងនិញ្វន ។ សគ្គវាសី អ្នកនៅក្នុងឋានសួគ៌ (ទេវតាទួទៅ); បើស្ត្រីជា សគ្គវាសិនី ស្រីដែលកើតក្នុងឋានសួគ៌ (ស្រីសួគ៌) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ