១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ស៊ង” ដូចខាងក្រោម៖
-ពាក្យ “ស៊ង” ( ន. ) ទីដែលហ៊ុមព្រួលបញ្ចូលត្រី, បង្ខាំងត្រី : ចាប់ត្រីក្នុងស៊ង ។ ច្រកឬប្រហប់មានសណ្ឋានជាទ្វារជ្រលមឬជ្រៅ : ចូលតាមស៊ង ។
-ពាក្យ “ស៊ង” ( ន. ) កញ្ចប់ធ្វើដោយស្លឹកចេកស្រស់ជាដើមមានសណ្ឋានជ្រលមមានស្រទាប់ហូតទាញចេញបាន សម្រាប់ដាក់ស្លាបារី : ស៊ងស្លា, មាន២ បែបគឺ ស៊ងតូច ស៊ងដាក់ម្លូបៀកនិងស្លាចំណិត, ថ្នាំឬមានបារីផង ស៊ងធំ ស៊ងដាក់ស្លឹកម្លូព្រមទាំងកំបោរ, ស្លាជ្វា, ស្លា, ថ្នាំ ។ ជួនធ្វើដោយមាស, ប្រាក់, ស្ពាន់ មានសណ្ឋានជ្រលមដែរ តែឥតស្រទាប់ឬថតហូតទេ សម្រាប់ដាក់ម្លូឬបារី : ស៊ងមាស, ស៊ងប្រាក់, ស៊ងស្ពាន់ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ