១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្កិណ្ណ” ដូចខាងក្រោម៖
-ពាក្យ “សង្កិណ្ណ” ( អានថា សង់កិន-ណៈ ) ( ន. ) (បា. ; សំ. សង្កីណ៌) ដែលចង្អៀតថ្តែ, ដែលញៀតញាត់, ណែនណាន់, តាន់តាប់; ដែលលាយគ្នា, ច្របូកច្របល់គ្នា ។ សង្កិណ្ណគ្រឹះ ផ្ទះដែលចង្អៀតថ្តែថ្តុក ។ សង្កិណ្ណជាតិ ជាតិលាយ) ជាតិកាត់); មនុស្សដែលមានជាតិលាយ (មនុស្សកាត់ជាតិ) ។ សង្កិណ្ណដ្ឋាន ទីចង្អៀត, សម្ពាធដ្ឋាន ។ សង្កិណ្ណបុត្រ ឬ -បុត្រី បុត្រឬបុត្រីលាយជាតិ (កូនកាត់) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ