១. ព្យញ្ជនៈ “វ”
“វ” ជាព្យញ្ជនៈទី៤ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “វិទ្ធង្សនា ឬ វិទ្ធំសនា” ដូចខាងក្រោម៖
-ពាក្យ “វិទ្ធង្សនា ឬ វិទ្ធំសនា” (អានថា វិត-ធង់-សៈន៉ា) (ន.) ការកម្ចាត់, ការកម្ចាត់បង់, ការកំចោករោក, ការរម្លំរម្លាយ, ការបំផ្លិចបំផ្លាញ, អំពើបំបះបំបោរដើម្បីរំលំរំលើងរបបគ្រប់គ្រងរដ្ឋ : ធ្វើវិទ្ធង្សនា, ប្រើកលឧបាយដោយវិទ្ធំសនា ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
