co khmerwords

ពន្យល់ពាក្យខ្មែរ “សង្សារ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្សារ” ដូចខាងក្រោម៖

-ពាក្យ “សង្សារ” ( អានថា សង់សា ) ( ន. ) (សំ. បា. សំសារ) ដំណើរ​អន្ទោល​ទៅ​មក, ដំណើរ​អន្ទោល​កើត​ស្លាប់​មិន​ឈប់​មិន​ស្រាក : សង្សារ​របស់​ពួក​ពាល វែង​ឆ្ងាយ​ឥត​អ្វី​ប្រៀប ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ស្ត្រី​ជា​គូ​កំសត់; ស្ត្រី​ជា​សហាយ​ស្មន់” ក៏​មាន : ស្រី​នុ៎ះ​ជា​សង្សារ​របស់​គេ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សង់-សារ៉ៈ, ដូច​ជា : សង្សារ​ចក្រ ដំណើរ​អន្ទោល​កើត​ស្លាប់​ៗ កើត​វិញ​ដូច​ជា​កង់ ។ សង្សារ​ទុក្ខ ទុក្ខ​ក្នុង​សង្សារ, ទុក្ខ​ព្រោះ​ដំណើរ​អន្ទោល​កើត​ស្លាប់ ។ សង្សារ​ទោស ទោស​ក្នុង​សង្សារ, ទោស​សម្រាប់​សង្សារ ។ សង្សារ​ព័ន្ធន៍ (-ព័ន) ចំណង​គឺ​សង្សារ, ដំណើរ​អន្ទោល​កើត​ស្លាប់​ដែល​ទុក​ដូច​ជា​ចំណង ។ សង្សារ​ភព ភព​សម្រាប់​អន្ទោល​កើត​ស្លាប់ ។ សង្សារ​ភ័យ ភ័យ​អំពី​ដំណើរ​អន្ទោល​កើត​ស្លាប់ ។ សង្សារ​មោក្ខ ឬ -វិមោក្ខ ការ​រួច​ចាក​ដំណើរ​អន្ទោល​កើត​ស្លាប់ (ការ​បាន​សម្រេច​អរហត្ត​ផល) ។ សង្សារ​លោក លោក​គឺ​សង្សារ, ដំណើរ​អន្ទោល​កើត​ស្លាប់ ទុក​ថា​ជា​លោក (មួយ​យ៉ាង) ។ សង្សារ​វដ្ត ដំណើរ​វិល​កើត​វិល​ស្លាប់ ។ សង្សារ​សមុទ្ទ ឬ -សាគរ ដំណើរ​អន្ទោល​កើត​ស្លាប់​ឆ្ងាយ​ទូលាយ​ធំធេង​ដូច​សមុទ្ទ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា