ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
ប្រសិនបើបងប្អូនចង់ធ្វើដំណើរទៅលេងប្រទេសវៀតណាម តាមជ្រកភ្នំដិន ខេត្តតាកែវ យើងខ្ញុំសង្ឃឹមថា អត្ថបទមួយនេះនឹងអាចជាចំណែកមួយសម្រាប់ជួយសម្រួល និងអាចជាដំណោះស្រាយមួយផ្នែកជូនបងប្អូន បានផងដែរ!
ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ស្ថិតនៅខាងលិចទន្លេបាសាក់ ខេត្តតាកែវ មានព្រំប្រទល់ជាប់នឹងខេត្តកំពត ខាងលិចជាប់ ខេត្តកំពង់ស្ពឺខាងជើងឆៀងខាងលិច និងខេត្តកណ្តាលនៅខាងជើងនិងខាងកើត។ ហើយព្រំប្រទល់ភាគខាងត្បូងរបស់ខេត្តគឺព្រំដែនអន្តរជាតិជាមួយវៀតណាម (ខេត្តមាត់ជ្រូក)។ ទីក្រុងខេត្តដែលទើបនឹងត្រូវបានគេស្គាល់ថាជាទីរួមខេត្តដូនកែវ (អតីតហៅថាក្រុងតាកែវ)។
–មធ្យោបាយធ្វើដំណើរ
-យើងអាចធ្វើដំណើរដោយម៉ូតូ ឬរថយន្ត តាមផ្លូវជាតិលេខ២ ដែលមានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រ និងពីក្រុងដូនកែវ ប្រមាណ ៥០គីឡូម៉ែត្រ ដែលមានចម្ងាយសរុប ១២៥គីឡូម៉ែត្រ។
-ឬមួយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដល់ត្រង់ចំណុចផ្សារអង្គតាសោម បត់ឆ្វេងដៃតាមផ្លូវលេខ២២ ដល់ក្រុងដូនកែវ និងបន្តតាមផ្លូវជាតិលេខ២ ប្រមាណ ៥០គីឡូម៉ែត្រ ដល់ច្រកព្រំដែន។
ចុចមើលវីដូអូ 3D គំនូសបង្ហាញផ្លូវធ្វើដំណើរទាំងពីរ!
–កន្លែងកម្សាន្តក្នុងតំបន់ភ្នំដិន
-រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនិងធម្មជាតិ ភ្នំប៉ាយង់កោ (មានទឹកជ្រោះផ្អោក)
-ភ្នំដិន (ជិតច្រកព្រំដែនអន្តរជាតិ)
–កន្លែងទទួលទានអាហារ
ប្រសិនបើបងប្អូន ធ្វើដំណើរមកដល់ត្រង់ចំណុច ក្រុងដូនកែវ ហើយមានបំណងស្វែងរកអាហារសម្រាប់បរិភោគសូមកុំបារម្ភ នៅទីនោះសម្បូរទៅដោយហាងបាយ គុយទាវ កាហ្វេ…ជាច្រើនទៀត!
–ការស្នើចូល
+ព្រំដែនខាងខ្មែរ ៖
-ត្រូវស្នើសុំទៅកាន់ទីស្នាក់ការ “ច្រកចេញ” ដើម្បីច្រកអន្តោប្រវេសន៍ ភាគីខ្មែរ ធ្វើការត្រួតពិនិត្យ និងប្រថាប់ត្រា
-សម្រាប់ការស្នើចេញ ពុំមានគិតសេវានោះទេ
-សម្រាប់ការឆ្លងកាត់ប៉ារ៉ាស (មន្ត្រីច្រកព្រំដែនខ្មែរ-វៀតណាម) សូមបង្ហាញ Passport ដល់មន្ត្រីច្រកព្រំដែនដើម្បីត្រួតពិនិត្យ ជាការស្រេច។
+ព្រំដែនខាងវៀតណាម ៖
-ត្រូវស្នើសុំទៅកាន់ទីស្នាក់ការច្រកអន្តោប្រវេសន៍ ភាគីវៀតណាម “ច្រកចូល” ដើម្បីធ្វើការត្រួតពិនិត្យ និងប្រថាប់ត្រា។
- សំណួរដែលអាចនឹងសួរ :
- តើអ្នកធ្វើការអ្វី? (ឯកជន ឬ រាជការ….)
- គោលដៅមកវៀតណាម? ( ទៅលេងនៅទីកន្លែងណា? ទៅលេងប៉ុន្មានថ្ងៃ? )
-សម្រាប់ស្នើចូលខាងវៀតណាម មានសុពលភាព ៣០ថ្ងៃ (Passport)
-សម្រាប់ការស្នើចូល ពុំមានគិតសេវានោះទេ
-សម្រាប់ការឆ្លងកាត់ប៉ារ៉ាស សូមបង្ហាញ Passport ដល់មន្ត្រីច្រកព្រំដែន ជាការស្រេច។
–ការស្នើចេញ
+ព្រំដែនខាងវៀតណាម ៖
-ត្រូវស្នើសុំទៅកាន់ទីស្នាក់ការច្រកអន្តោប្រវេសន៍ ភាគីវៀតណាម “ច្រកចេញ” ដើម្បីធ្វើការត្រួតពិនិត្យ និងប្រថាប់ត្រា
-សម្រាប់ការស្នើចូល ពុំមានគិតសេវានោះទេ
-សម្រាប់ការឆ្លងកាត់ប៉ារ៉ាស សូមបង្ហាញ Passport ដល់មន្ត្រីច្រកព្រំដែនដើម្បីត្រួតពិនិត្យ ជាការស្រេច។
+ព្រំដែនខាងខ្មែរ ៖
-ត្រូវស្នើសុំទៅកាន់ទីស្នាក់ការច្រកអន្តោប្រវេសន៍ ភាគីខ្មែរ “ច្រកចូល” ដើម្បីធ្វើការត្រួតពិនិត្យ និងប្រថាប់ត្រា
-សម្រាប់ការស្នើចូល ពុំមានគិតសេវានោះទេ
-សម្រាប់ការឆ្លងកាត់ប៉ារ៉ាស សូមបង្ហាញ Passport ដល់មន្ត្រីច្រកព្រំដែនដើម្បីត្រួតពិនិត្យ ជាការស្រេច។
–មធ្យោបាយក្នុងការធ្វើដំណើរចូលវៀតណាម និងទីតាំងកម្សាន្តមួយចំនួន
+សម្រាប់រថយន្តឯកជន ៖
-អាចធ្វើការស្នើចូល ដោយតម្រូវមានឯកសារឡាន និងម្ចាស់ផ្ទាល់ និងចុះបញ្ជីជាមួយមន្ត្រីគយជាមុន។
+សម្រាប់ម៉ូតូ ៖
-តម្រូវឲ្យមានកាតក្រី និងឯកសារជារបស់ម្ចាស់ផ្ទាល់ ទើបអាចចរាចរ តាមដងផ្លូវនានាក្នុងប្រទេសវៀតណាមបាន (សម្រាប់ម៉ូតូមួយគ្រឿង អាចជិះបាន ពីរនាក់)
+សម្រាប់ម៉ូតូឌុប វៀតណាម ៖
-តម្លៃ គឺអាស្រ័យលើទីតាំង ដែលអ្នកចង់ទៅ! ក្នុងករណីទីតាំងដែលអ្នកចង់ទៅ ៖
១-ផ្សារកោបិញ chợ bách hóa : អ្នកអាចជិះម៉ូតូឌុប ក្នុងតម្លៃ 15,000រៀល – 20,000រៀល (លើការចរចា) ឬ 90,000d – 122,000d (តម្លៃនេះសម្រាប់ ទៅមកក្នុងម្នាក់)
២-សេប៊ិត : អ្នកអាចជិះម៉ូតូឌុប ក្នុងតម្លៃ 20,000រៀល – 25,000រៀល (លើការចរចា) ឬ 152,000d – (តម្លៃនេះសម្រាប់ ទៅមកក្នុងម្នាក់)
–យោបល់ និងសេចក្តីក្រើនរំឮករបស់យើងខ្ញុំ
គួរប្តូរលុយដុង (d) ឲ្យបានរួចរាល់មុនពេលចូលក្នុងប្រទេសវៀតណាម។ លោកអ៊ុំចាស់ៗ ភាគច្រើនមាននៅតាមច្រកត្រួតពិនិត្យ អាចសាកសួរពួកគាត់បាន។
1,000រៀល ប្រហែល 6,000ដុង
5,000រៀល ប្រហែល 3,000ដុង
10,000រៀល ប្រហែល 60,000ដុង
50,000រៀល ប្រហែល 300,000ដុង (ការគណនាខាងលើ គិតលើភាពជាក់ស្តែង)
-ក្នុងករណីទៅឆ្ងាយ ឬយូរថ្ងៃគួរប្រើប្រាស់ប្រព័ន្ធសេវាទូរសព្ទក្នុងប្រទេសវៀតណាម
-គួរត្រៀមដបដាក់ទឹក ឬភេសជ្ជៈផ្សេងៗ
-គួរប្រើប្រព័ន្ធមិត្តហ្វូន (Metfone) ព្រោះនៅតំបន់នោះមានសេវាអាចប្រើបាន ប្រមាណ ៥គីឡូម៉ែត្រ (ផ្តល់ដោយអ្នកនៅតំបន់នោះ)។
-កុំភ្លេចដុំសាកថ្មទូរសព្ទ ឬ Power-bank ឬ អំពូលសូឡាប្រើពន្លឺព្រះអាទិត្យ ថ្នាំសង្កូវ និងសម្ភារពេទ្យបឋម។
-យើងគួរត្រួតពិនិត្យមើលពីចំណុះប្រេងសាំងយានយន្តរបស់យើងឲ្យបានម៉ត់ចត់ ឬព្យាយាមចាក់ប្រេងឲ្យបានពេញ។
-ពេលឈប់សម្រាកត្រូវឧស្សាហ៍ត្រួតពិនិត្យមើលកង់ម៉ូតូ រថយន្ត និងធុងទឹកស្អំ ជាដើម។ល។
-គួរមានសម្ភារជួសជុលម៉ូតូ ឬរថយន្តតាមខ្លួន ដូចជាពោះវៀនម៉ូតូ អាគុយ ឧបករណ៍កូនសោរផ្សេងៗ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ : កំប៉្រុក (ភ្នំ)