co khmerwords

ពន្យល់ពាក្យខ្មែរ “សម្លោក”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សម្លោក” ដូចខាងក្រោម៖

-ពាក្យ “សម្លោក” ( អានថា សំ-ល៉ោក ) ( ន. ) ( សំ. ឝ្លោក; បា. សិលោក “គាថា, កាព្យ; ពាក្យ​សរសើរ”) ពាក្យ​ស្លោក ។ ខ្មែរ​ប្រើ​ពាក្យ​ស្លោក​នេះ​ផ្សេង​ពី​សំស្ត្រឹត​និង​បាលី គឺ​ខ្មែរ​ប្រើ​ចំពោះ​តែ​ពាក្យ​រៀល​ចួន​រណ្តំ ច្រើន​តែ​ទាយ​លក្ខណៈ​មនុស្ស​ឬ​សត្វ​ពាហនៈ គឺ​គោ, ក្របី, ដំរី, សេះ និង​បសុ​សត្វ​មាន​ឆ្កែ, ឆ្មា​ជាដើម, ដូច​ជា​សម្លោក​មនុស្ស​ថា មុខ​ខ្លា ចង្កា​ហុីង ពោះ​ទ្រពីង ច្រមុះ​ទាល ទាយ​ថា មនុស្ស​មាន​លក្ខណៈ​បែប​នេះ ច្រើន​អង់អាច​រលុះរលាញ មាន​សម្ដី​ថ្វី​មាត់​ក្អេងក្អាង… ។ បើ​គោ​បម្រើ​មាន​សម្លោក​ថា : ខ្នង​កោង ក្រចក​ញី កន្ទុយ​ខ្លី ភ្នែក​លៀន ទំនាយ​ថា គោ​នេះ​ខ្លាំង​រួស​ស្រណុក​ប្រើ​មិន​ស្ពឹក ។ ចង​សម្លោក ឬ និពន្ធ​សម្លោក តែង​ជា​ពាក្យ​ស្លោក : ចាស់​ៗ បាន​ពិនិត្យ​លក្ខណៈ​ហ្មត់ចត់​ហើយ ទើប​និពន្ធ​សម្លោក​ទុក ។ (ម. ព. ស្លោក ទៀត​ផង)

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា