Untitled Design

ប្រទេស ដែលមិនជាប់សមុទ្រ

ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ប្រទេស ដែលមិនជាប់សមុទ្រ មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖

នៅលើពិភពលោក ប្រទេសដែលមិននៅជាប់សមុទ្រ (Landlocked) មានចំនួន 44ប្រទេស ហើយស្ថិតនៅលើទ្វីបចំនួន4 គឺទ្វីបអាមេរិកខាងត្បូង ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ ទ្វីបអាមេរិកខាងត្បូងមានចំនួន 2ប្រទេស រួមមាន ប្រទេសបូលីវី និងប្រទេសប៉ារ៉ាហ្កាយ។

ទ្វីបអឺរ៉ុបមានចំនួន 14ប្រទេសរួមមាន ប្រទេសអង់ដូរ៉ា អូទ្រីស បេឡារុស សាធារណរដ្ឋឆែក ហុងគ្រី លិចតិនស្តាញ លុចសំបួ ម៉ាសេដ្វានខាងជើង ម៉ូលដូវ៉ា សាំងម៉ារ៉ាំង សេប៊ី ស្លូវ៉ាគី ស្វីស និងបុរីវ៉ាទីកង់។

image 1

ទ្វីបអាហ្វ្រិកមានចំនួន 16ប្រទេសរួមមាន ប្រទេសបុតស្វាណា ប៊ូរុនឌី បួគីណាហ្វាសូ អាហ្វ្រិកកណ្ដាល ឆាដ អេត្យូពី ឡេសូតូ ម៉ាឡាវី ម៉ាលី នីហ្សេ រ៉វ៉ាន់ដា ស៊ូដង់ខាងត្បូង ស្វាស៊ីឡង់ អ៊ូហ្កាន់ដា សំប៊ី និងស៊ីមបាវ៉េ។

ទ្វីបអាស៊ីមានចំនួន 12ប្រទេសរួមមាន ប្រទេសអាហ្វហ្កានីស្ថាន អាមេនី អាស៊ែបៃហ្សង់ ប៊ូតង់ ឡាវ ម៉ុងហ្គោលី នេប៉ាល់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន។ សូមជម្រាបថា មានតែទ្វីបអាមេរិកខាងជើង និងទ្វីបអូស្រ្តាលីទេ ដែលប្រទេសទាំងអស់សុទ្ធតែនៅជាប់សមុទ្រ។ នៅក្នុងសហរដ្ឋអាមេរិក ជាងពាក់កណ្តាលនៃរដ្ឋទាំង50 គឺគ្មានព្រំប្រទល់ជាប់សមុទ្រដោយផ្ទាល់នោះទេ ក៏ប៉ុន្តែមានរដ្ឋជាច្រើនដែលមានផ្លូវទឹកចេញទៅកាន់មហាសមុទ្រ តាមរយៈជ្រោយហាដសុន (Hudson) ជ្រោយឆេសាភៀក (Chesapeake) ឬទន្លេមីស៊ីស៊ីពី (Mississippi)។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ប្រភព : https://m.freshnewsasia.com/

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា