ថ្ងៃនេះផ្កាស្លា ផាតនើ (Phkasla Partner) សូមលើកយកនូវ ហេតុអ្វីបានជាប្រមុខអង្គការសហប្រជាជាតិ មានឋានៈត្រឹមតែអគ្គលេខាធិការ? មកជូនប្រិយមិត្តអានកម្សាន្តទាំងអស់គ្នា! ចង់ដឹងថាមានអ្វីខ្លះ សូមប្រិយមិត្តចូលរួមអាន អត្ថបទខាងក្រោម៖
បានជាឋានៈរបស់ប្រមុខអង្គការសហប្រជាជាតិត្រឹមតែអគ្គលេខាធិការ ព្រោះគេចង់បង្ហាញពីភាពស្មើគ្នានៃបណ្តាប្រទេសសមាជិកទាំងអស់។ យោងតាមគេហទំព័រផ្ទាល់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថាក្នុងគោលដៅភាពស្មើគ្នា, អគ្គលេខាធិការគឺជានិមិត្តរូបមួយនៃឧត្តមគតិទាំងឡាយ នៅក្នុងអង្គការសហប្រជាជាតិ និងជាអ្នកនាំពាក្យមួយរូប សម្រាប់ផលប្រយោជន៍ទាំងអស់ របស់ប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះនៅក្នុងចំណោមនោះ។
ធម្មនុញ្ញអង្គការសហប្រជាជាតិ ពិពណ៌នាអំពីអគ្គលេខាធិការថាជាប្រធានរដ្ឋបាលនៃអង្គការទាំងមូល ដែលត្រូវបំពេញមុខងារ និងអនុវត្តមុខងារផ្សេងទៀត ដែលត្រូវបានប្រគល់ឲ្យដោយក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម និងរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិដទៃទៀត។ រដ្ឋធម្មនុញ្ញ ថែមទាំងផ្តល់អំណាចដល់អគ្គលេខាធិការ ដើម្បីជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់ចំពោះបញ្ហាណាមួយ ដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
តើអគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះអ្វីខ្លះ?
គិតចាប់ពីប្រសូត្រមកដល់ឆ្នាំ2021 អគ្គលេខាធិការអង្គការសហប្រជាជាតិមានចំនួន 9រូបហើយ គឺចាប់តាំងពីលោក ទ្រីវ លី ដល់លោក អាន់តូនីញ៉ូ គូតេរ៉េស។ អគ្គលេខាធិការទាំង 9រូបនោះរួមមាន៖
1-លោក ទ្រីវ លី (1946-1952)
ជាអគ្គលេខាធិការដំបូងបង្អស់ មានសញ្ជាតិន័រវ៉ែស ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ1946 ដល់ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ1950 និងត្រូវបានតែងតាំងបន្តដល់ឆ្នាំ1952។
2-លោក ដាក់ហាំ ម៉ាសូល (1953-1961) ជាតិស៊ុយអែត
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី10 ខែមេសា ឆ្នាំ1953 ដល់ថ្ងៃទី18 ខែកញ្ញា ឆ្នាំ1961។
3-លោក អ៊ូ ថាន់ (1961-1971) ជាតិភូមា
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ1961។ លុះដល់ថ្ងៃទី2 ខែធ្នូ ឆ្នាំ1966 លោកត្រូវបានបន្តតែងតាំង ជាអគ្គលេខាធិការ នៅអាណត្តិទី2 ដែលបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ1971។
4-លោក ឃើត វ៉ាលហេម (1972-1981) ជាតិអូទ្រីស
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែមករា ឆ្នាំ1972។ លោកត្រូវតែងតាំងនៅអាណត្តិទី2 នៅខែធ្នូ ឆ្នាំ1976 បញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ1981។
5-លោក សាវីយេ ប៉េរ៉េដឺគូអេឡា (1982-1991) ជាតិប៉េរូ
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែមករា ឆ្នាំ1982 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ1991។
6-លោក ប៊ូ ត្រូស ប៊ូត្រូសកាលី (1992-1996) ជាតិអេហ្ស៊ីប
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែមករា ឆ្នាំ1992 បញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ1996។
7-លោក កូហ្វី អាណាន់ (1997-2006) ជាតិហ្កាណា
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែមករា ឆ្នាំ1997 បញ្ចប់អាណត្តិទី នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2006។
8-លោក បាន គីមូន (2007-2016) ជាតិកូរ៉េ
ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែមករា ឆ្នាំ2007 និងបញ្ចប់អាណត្តិទី2 ឆ្នាំ2016។
9-លោក អាន់តូនីញ៉ូ គូតេរ៉េស
ជនជាតិព័រទុយហ្កាល (2017-) ត្រូវបានតែងតាំងជាអគ្គលេខា នៅថ្ងៃទី1 ខែមករា ឆ្នាំ2017។ សូមជម្រាបថា ត្រឹមឆ្នាំ2021 យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន 251 ដែលត្រូវបានគេស្គាល់។ ក្នុងនោះ 155ត្រូវបានទទួលស្គាល់ថាជាប្រទេស ហើយក្នុងចំណោមទាំង 155នេះទៀតសោត ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ មានត្រឹមតែ 153ប៉ុណ្ណោះ ខណៈ 2ប្រទេសទៀត គឺ ហូលី ស៊ី (Holy See) និងរដ្ឋប៉ាឡេស្ទីន (State of Palestines) គ្រាន់តែជាប្រទេសសង្កេតការណ៍របស់អង្គការនេះ ពោលមិនមែនជាសមាជិកពេញសិទ្ធិឡើយ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
អត្ថបទដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
ប្រភព : https://m.freshnewsasia.com/