១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អធោ” ដូចខាងក្រោម៖
-ពាក្យ “អធោ” (អានថា អៈ-) (និ. ជា កិ. វិ.) ខាងក្រោម, ក្នុងខាងក្រោម ។ ប្រើភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា អធោកាយ ប៉ែកខ្លួនខាងក្រោម ។ អធោគមវាត (អានថា -គៈមៈ-) ខ្យល់ដែលបក់ក្នុងខ្លួនពីខាងលើចុះមកក្រោម ។ អធោបាត ការធ្លាក់ចុះក្រោម ។ អធោភាគ ចំណែកឬប៉ែកខាងក្រោម ។ អធោមុខ ដែលមានមុខសំយុងចុះ (បើស្ត្រីជា អធោមុខា) ។ អធោលោក លោកខាងក្រោម (បាតា-ល), ហៅ អធោភពន៍ ក៏បាន, អ. ថ. -ភប់ ។ អធោសេយ្យា ការដេកផ្កាប់មុខ, ការដេកផ្ទាល់លើផែនដី ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)