១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អធ្យោគ” ដូចខាងក្រោម៖
-ពាក្យ “អធ្យោគ” (អានថា អ័ត-ធ្យោក) (ន.) ពាក្យប្រើក្លាយមកពី សំ. បា. អធិយោគ “ព្យាយាមដ៏លើសលុប, ដ៏មុតមាំ” ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការអត់ឱន,អត់ធ្មត់, ការពុំប្រកាន់ទោស, ពុំយកក្តី, ការអត់អាស្រ័យឲ្យ” : មានអធ្យោគ, ដោយអធ្យោគ ។ ប្រើជា កិ. ក៏បាន : ត្រូវអធ្យោគគ្នាទៅ! ។ អធ្យោគអធ្យាស្រ័យ អាធ្យាស្រ័យអត់ឱន : មានអធ្យោគអធ្យាស្រ័យរកគ្នា ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)