១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អធ្រាត្រ” ដូចខាងក្រោម៖
-ពាក្យ “អធ្រាត្រ” (អានថា អ័ត-ធ្រាត) ពាក្យប្រើក្លាយមកពី (ន.) សំ. អធ៌រាត្រិ ឬ -រាត្រ “ពាក់កណ្តាលយប់”, អឌ្ឍរត្ត ឬអឌ្ឍរត្តិ : ធ្វើការយប់តាំងពីព្រលប់ដល់អធ្រាត្រ ។ អធ្រាត្រដាស់ទំ អធ្រាត្រស្ងាត់ ។ (ព. កា.) : លង់លុះអធ្រាត្រ ហៅឆន្ទអមាត្យ មកគិតនៃបាន ព្រះស្តែងយកសេះកម្លាំងហៅហាន ចងគ្រឿងនូវអាន នាំមកថ្វាយថ្វាត់ ។ កាព្យបទផ្ចាញ់មារបុរាណ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)