១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាធ្វសាធុ ឬ សាធ្វាសាធុ” ដូចខាងក្រោម៖
-ពាក្យ “សាធ្វសាធុ ឬ សាធ្វាសាធុ” ( អានថា -ធ្វៈ- ) ( ន. ) ( សំ. បា. < សាធុ “សប្បុរស” + អសាធុ “អសប្បុរស”, ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ) សប្បុរសនិងអសប្បុរស, អ្នកល្អនិងអ្នកអាក្រក់, អ្នកប្រព្រឹត្តត្រឹមត្រូវនិងអ្នកប្រព្រឹត្តខ្ជីខ្ជា : ពួកសាធ្វសាធុបើទុកជាច្រឡំគ្នា ក៏មិនយូរប៉ុន្មានដូចប្រេងលាយទឹក ។ ប្រើជា សាធ្វាសាធុជន ក៏បាន (ព. កា.) : សាធ្វាសាធុជន ទោះសម្ពន្ធរួបរួមគ្នា យូរទៅគង់ឃ្លាតឃ្លា ព្រោះចរិយាផ្សេងដោយខ្លួន ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ