co khmerwords

ពន្យល់ពាក្យខ្មែរ “សាមគ្គី”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមគ្គី” ដូចខាងក្រោម៖

-ពាក្យ “សាមគ្គី” ( អានថា -មុ័ក-គី ) ( ន. ) ( បា. ; សំ. សាមគ្រី ) សេចក្ដី​ព្រម​ព្រៀង, សេចក្ដី​ព្រម​ព្រឹស​ជាមួយ​គ្នា, ដំណើរ​ស្រុះ​គ្នា: សាមគ្គី​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ​របស់​សត្វ​លោក ។ សាមគ្គី​ធម៌ ធម៌​ព្រម​ព្រៀង, សេចក្ដី​ព្រម​ព្រៀង​ដែល​ទុក​ជា​ធម៌ (ដ៏​សំខាន់); វិធី​ឬ​របៀប, បែប​បទ​ដែល​បង្វឹក​គ្នា​ឲ្យ​មាន​សាមគ្គី ។ សាមគ្គី​ភាព ភាព​នៃ​សាមគ្គី; បែប​បទ, ចរិយា​សណ្ដាប់​ធ្នាប់​នៃ​សាមគ្គី (ដែល​កើត​អំពី​សាមគ្គី​ធម៌) ។ សាមគ្គី​មិត្ត ឬ -មិត្រ មិត្រ​មាន​សាមគ្គី ។ សាមគ្គី​រស រស​នៃ​សាមគ្គី ។ សាមគ្គី​រសានិសង្ស អានិសង្ស​នៃ​សាមគ្គីរស ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា